CamNews

ប្លែកៗ 

បង្គន់បុរាណវៀតណាម មានអាយុកាល ៣,៥០០ឆ្នាំ

វៀតណាម៖ ក្រុមបុរាណវិទូ អូស្រ្តាលី និងវៀតណាម បានរកឃើញបង្គន់បុរាណចំណាស់
មួយដែលមានអាយុកាល ៣,៥០០ឆ្នាំនៅភាគខាងត្បូងប្រទេសវៀតណាម កាលពីសប្តាហ៍
មុន។

បង្គន់បុរាណនេះ ត្រូវបានគេរកឃើញនៅចំងាយប្រមាណជា ៣០គីឡូម៉ែត្រពីទីក្រុង HCM
នៅក្នុងតំបន់ Rach Nui ខេត្ត Long An។

អ្នកបុរាណវិទូ លោក Marc Oxenham មកពីសាកលវិទ្យាល័យជាតិអូស្រ្តាលី បានប្រាប់វិទ្យុ
អូស្រ្តាលីថា បង្គន់បុរាណនេះ ពិតជាមានមនុស្សជាច្រើនបានប្រើនៅក្នុងសម័យនោះ៕

ដោយ៖ វណ្ណៈ
ប្រភព៖ asiaone


Tags: Vietnam Strange