CamNews

ប្លែកៗ 

ស្រីស្អាតបញ្ចុកការ៉ែមដល់ភ្ញៀវ ក្នុងពិព័រណ៍ គ្រឿងសង្ហារឹមនៅតៃវ៉ាន់

ថ្មីៗនេះ កម្មវិធីប្លែក និងប្រកបដោយការទាក់ទាញមួយ ក្នុងពិធីតាំងពិព័រណ៍គ្រឿងសង្ហារឹម
ដែលត្រូវបានគេរៀបចំឡើងក្នុងរយៈពេល ៥ថ្ងៃទី នៅតៃវ៉ាន់។ ដើម្បីធ្វើអោយមានការចាប់
អារម្មណ៍ពីសំណាក់ភ្ញៀវដែលបានចូលរួម ក្រុមអ្នករៀបចំកម្មវិធី បានអោយនារីស្រស់ស្អាត
និងសិចស៊ី ដើរបញ្ចុកការ៉ែមដល់ភ្ញៀវ។
ក្រុមអ្នករៀបចំកម្មវិធី ធ្វើបែបនេះ គឺដើម្បីអូសទាញអតិថិជនជាបុរស អោយចូលរួមក្នុងពិព័រណ៍
នេះដើម្បីទិញទំនិញ។ មនុស្សជាច្រើនដែលសុទ្ធសឹងតែជាបុរស បានមានវត្តមាននៅកន្លែងដែល
មានស្រីស្អាតសិចស៊ីនេះ។

ទោះជាយ៉ាងនេះក្ដី មានភ្ញៀវជាច្រើនដែលបានចូលរួមក្នុងពិធីព័រណ៍នេះ មានការមិនពេញចិត្ត
ចំពោះវិធីដែលក្រុមអ្នករៀបចំធ្វើឡើង។ ពួកគេសួរថា នេះជាកន្លែងលក់គ្រឿងសង្ហារឹម ឬមួយ
ជាកន្លែងលក់ការ៉ែម? ភ្ញៀវម្នាក់និយាយថា ៖ "ខ្ញុំមិនយល់ ថាតើពួកគេយល់ឃើញយ៉ាងណា
ដែលអោយនារីស្លៀកពាក់សិចស៊ី មកបញ្ចុកការ៉ែមដល់ភ្ញៀវប្រុសបែបនេះ។ វាដូចជាមិនសម
ទល់តែសោះ"។
ប៉ុន្ដែក៏មានមនុស្សជាច្រើននិយាយថា ៖ "ខ្ញុំគិតថា ពុំមានអ្វីចម្លែកនោះទេ ព្រោះពួកគេធ្វើនេះក៏
ដើម្បីធ្វើអោយមានការចាប់អារម្មណ៍ច្រើន។ ម្យ៉ាងទៀត វាក៏ជាការល្អដែរ នៅពេលបានញ៉ាំការ៉ែម
ដោយមិនគិតថ្លៃ ថែមទាំងមានស្រីស្អាតបញ្ចុកទៀត"៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: Taiwan ,  sexy girls ,  exhibition