CamNews

ព័ត៌មានអន្តរជាតិ 

មនុស្ស ១២នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ នៅប្រទេសចិន

ចិន៖ មនុស្ស ១២នាក់  ក្នុងគ្រួសារមួយ   បានបាត់បង់ជីវិត  បន្ទាប់ពី  រថយន្តរបស់ពួកគេ
បានបើកទៅបុក  ជាមួយនឹងរថយន្តដឹកទំនិញដ៏ធំមួយ នៅក្នុងទីក្រុង Chongqing នៅភាគ
ខាងត្បូង ប្រទេសចិន កាលពីថ្ងៃចន្ទ ម្សិលមិញ។

យោងតាមបណ្តាញសារពត៌មាន chinadaily   បានឱ្យដឹងថា មានមនុស្ស ១២នាក់  ជិះក្នុង
រថយន្តតូរិះ បានស្លាប់យ៉ាងអាណោចអាធ័ម  ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ
ដោយ រថយន្តតូរិះ បានបើកទៅបុកចំពីមុខរថយន្តដឹកទំនិញពេញមួយទំហឹង បណ្តាលឱ្យ
មនុស្សជិះនៅក្នុងរថយន្តតូរិះ ១២នាក់ បានស្លាប់បាត់បង់ជីវិតទាំងអស់។ចំណែក អ្នកបើក
រថយន្តដឹកទំនិញ រងរបួសធ្ងន់។

ករណីគ្រោះថ្នាក់ចរាចរខាងលើ  គេមិនទាន់រកឃើញនូវមូលហេតុ  ដែលបង្កឱ្យមានគ្រោះ
ថ្នាក់ចរាចរនេះនៅឡើយទេ  ហើយប៉ូលិសកំពុងតែបន្តធ្វើការស៊ើបអង្កេត និងតាមដាន៕

ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily


Tags: Phnom Penh Reviewing on the Safe Sangkat-Village Policy Implementation for the 1st Semester of 2012