Samsung អាចនឹងធ្វើការបង្ហាញណែនាំ Galaxy S7 ដល់ទៅបួនម៉ូដែលផ្សេងគ្នា។ ក្នុងនោះពីរម៉ូដែល នឹងមាន អេក្រង់រាបស្មើធម្មតា និងពីរម៉ូដែលទៀតមានអេក្រង់កោងនៅគែមសងខាង (ស៊េរីម៉ូដែល Edge)។
វានឹងមានទំហំអេក្រង់ចំនួនពីរគឺទំហំ 5,2 inch និង 5,7 inch សម្រាប់ Galaxy S7 អេក្រង់រាបស្មើ និង អេក្រង់ កោង។ បើយោងតាមរូបភាពដែលទើបតែចចាមអារ៉ាមខាងក្រោមនេះ បានបង្ហាញឲ្យឃើញ ព័ត៌មានពីទំហំអេក្រង់ គឺ 5,7 inch ដែលតាមរយះនេះបង្ហាញឲ្យឃើញថា នេះគឺជាម៉ូដែល Galaxy S7 Edge។
តាមរយះរូបភាពចចាមអារ៉ាមដដែលនេះ ក៏បានបង្ហាញឲ្យដឹងបន្ថែមថា ស្មាតហ្វូននេះនឹងប្រើប្រាស់ chip Qualcomm Snapdragon 820 (ក្នុងនោះរួមមាន GPU Adreno 530) និងមាន RAM 4 GB។ ក្រៅពីនេះ វានៅថែមទាំងបំពាក់នៅកាមេរ៉ាក្រោយទំហំ 12 MP និងកាមេរ៉ាមុខទំហំ 5 MP។ កាលពី ពេលមុន មានព័ត៌មាន ជាច្រើនបានឲ្យដឹងថា Samsung បានស្រាវជ្រាវកាមេរ៉ាទំហំ 12 MP ជាមួយ នឹង Sensor ធំជាងកាមេរ៉ានៅលើ Galaxy S6។ កត្តានេះមានន័យថា កាមេរ៉ានៅលើស្មាតហ្វូនជំនាន់ ក្រោយនេះ នឹងផ្តល់នូវគុណភាពរូបភាពល្អ ជាងពេលណាទាំងអស់ ព្រមទាំងមានកំរិតភិចហ្សែល ទាបជាងមុន។ ដូច្នេះកាមេរ៉ា 12 MP នៅលើ Galaxy S7 នៅតែជាការអាប់ឌេតមួយ គួរឲ្យកត់ សម្គាល់។
បច្ចុប្បន្ន នៅមិនទាន់បញ្ជាក់ថា ព័ត៌មានចចាមអារ៉ាមខាងលើនេះ ត្រឹមត្រូវឬយ៉ាងណានោះនៅឡើយ ទេ។ ជាក់ស្តែងលទ្ធភាពច្រើនដែល Samsung នឹងធ្វើការប្រកាសបង្ហាញ Galaxy S7 នៅក្នុងខែក្រោយ (ខែកុម្ភះ) នៅក្នុងព្រឹត្តិការណ៍ MWC 2016។ ពេលនោះគ្រប់រឿងទាំងអស់ស្តីពី Galaxy S7 ថ្មី នឹង បង្ហាញនូវព័ត៌មាន ច្បាស់លាស់ទាំងអស់ ដល់យើងមិនខាន៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ PhoneArena, Zing