CamNews

យល់ដឹង 

រថយន្ត​តូចជាង​គេ​បំផុត បំបែក​ឯតទគ្គកម្ម​ពិភពលោក (Video Inside)

អាម៉េរិក៖ លោក Austin Coulson មានអាយុ ២៩ឆ្នាំ បច្ចុប្បន្នរស់នៅរដ្ឋ Arizona សហរដ្ឋអាម៉េរិក
បានជាប់ឈ្មោះក្នុងបញ្ជី Guinness Book of Records បន្ទាប់ពីរូបគាត់ បានបង្កើតរថយន្តដែល
តូចជាងគេបំផុត នៅលើពិភពលោក។

Austin Coulson ជាមនុស្សដែលចូលចិត្ត ក្នុងការច្នៃប្រឌិត ដោយកាលពីនៅក្មេង គាត់តែងតែច្នៃ
ដាក់ឬក៏ដក ផ្នែកមួយចំនួន នៃកង់របស់គាត់។ ស្ថិតក្នុងវ័យ ១៦ឆ្នាំ គាត់បានទិញរថយន្តមួយគ្រឿង
ថែមទាំងបានទិញ ឧបករណ៍ជួលជុលរថយន្ត ហើយបានរៀន ជួសជុលរថយន្ត ដោយខ្លួនឯង។
ក្រោយមក Austin Coulson បានបង្កើតរថយន្ត តូចជាងគេបំផុត នៅលើពិភពលោក ដែលអាចបើក
នៅលើផ្លូវ ជាលក្ខណៈស្របច្បាប់បាន ដោយមានបំពាក់សំភារៈ ដូចទៅនឹងរថយន្ត ធម្មតាអីចឹង។

រថយន្តតូចជាងគេបំផុត នៅលើពិភពលោក មានកម្ពស់ ៦៣.៥សង់ទីម៉ែត្រ, ទទឹង ៦៥.៤១សង់ទី
ម៉ែត្រ និងមានប្រវែង ១២៦.៤៧សង់ទីម៉ែត្រ ដែលអាចបើកបរក្នុងល្បឿន ១៦០គីឡូម៉ែត្រក្នុង ១
ម៉ោងឯណោះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- Nokia បានសាកល្បងពិសោធ ទូរស័ព្ទប្រើ Android
- iPhone 5C និង 5S សុទ្ធតែមានបរិមាណថ្ម ច្រើនជាង iPhone 5

- Microsoft ចាប់ផ្តើមអនុវត្តកម្មវិធី ផ្លាស់ប្តូរ iPad ចាស់​ ដូរយកផលិតផលអ្វីក៏បាន របស់ខ្លួន

-
ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ
- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ
iPhone 5S បានដែរ?

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: the smallest car in the world lifestyle knowledge Guinness Book of Records