CamNews

ទូរស័ព្ទ 

Galaxy Note 5 ម៉ូដែលស៊ីមពីរ នឹងមានកន្លែងបន្ថែម មេម៉ូរីក្រៅ microSD?

តាមរបាយការណ៍មួយមានប្រភពពីតៃវ៉ាន់ បានឲ្យដឹងថា Galaxy Note 5 ម៉ូដែលប្រើស៊ីមពីរ មានកន្លែង សម្រាប់បន្ថែមមេម៉ូរីក្រៅ microSD ហើយសម្រាប់ម៉ូដែលប្រើស៊ីមមួយ គឺមិនមានដដែល ដូចទៅនឹង ព័ត៌មានចចាមអារាមកាលពីពេលមុនៗ។

 ជាក់ស្តែង ចំនុចនេះក៏ដូចទៅនឹងបណ្តាស្មាតហ្វូនមួយចំនួន ដែលបានបង្ហាញវត្តមាននៅលើទីផ្សារ កាលពីពេលថ្មីៗនេះផងដែរ គឺអ្នកប្រើប្រាស់អាចជ្រើសរើសបានតែមួយ ក្នុងចំណោមជម្រើសពីរ ពោល គឺអ្នកអាចដាក់ស៊ីមដើម្បីប្រើស៊ីមបានពីរ ឬក៏អាចដាក់មេម៉ូរីកាត ដោយប្រើស៊ីមតែមួយ ដោយសារតែ កន្លែងសម្រាប់បន្ថែមមេម៉ូរីក្រៅនេះ នៅរួមជាមួយកន្លែងដាក់ស៊ីមទីពីរ តែម្តង។ នេះគឺជាមុខងារមួយ ដែលកំពុងតែទទួលបានការពេញនិយម ពីមួយថ្ងៃទៅមួយថ្ងៃ គិតចាប់ពីពាក់កណ្តាលឆ្នាំមុនមក។

លទ្ធភាពច្រើនម៉ូដែល Note 5 ប្រើបានស៊ីមច្រើន នឹងអាចមានវត្តមានតែនៅលើទីផ្សារមួយចំនួន ដែលបានកំណត់ដោយក្រុមហ៊ុនតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់នៅពេលនេះ អ្វីៗគឺគ្រាន់តែជាព័ត៌មាន ចចាមអារាមនៅឡើយទេ។ ដូច្នេះសម្រាប់ព័ត៌មានជាក់លាក់ មានតែការរង់ចាំនៅថ្ងៃបង្ហាញខ្លួនជា ផ្លូវការខាងមុខឆាប់ៗនេះប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានពីតៃវ៉ាន់ដដែល ក៏បានឲ្យដឹងបន្ថែមថា Note 5 នៅក្នុងទីផ្សាររបស់គេ នឹងមាន តម្លៃលក់ថោកជាងមុនប្រហែល ៣០ ដុល្លារអាមេរិច បើប្រៀបជាមួយនឹង Note 4 កាលពីមុន៕

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ tinhte


Tags: Galaxy note 5 Version 2 Sim microSD card slot Smartphone Samsung Hightech