នៅពេលយល់ច្បាស់នូវមូលហេតុដែលមិនគួររក្សាទុកម្សៅក្រែមដែលបានផាត់ ឱ្យរំលងរាត្រី
អ្នកនឹងមានការផ្លាស់ប្ដូរក្នុងការថែទាំស្បែក និងការពារសម្រស់របស់អ្នក ជាលទ្ធផល ស្បែក
មុខរបស់អ្នកនឹងស្រស់ស្អាត មិនកើតមុន។
ប្រសិនទុកស្រទាប់ម្សៅក្រែមនៅលើស្បែកក្នុងរយៈពេលយូរ វានឹងរារាំងដំណើរការនៃការ
លាងសម្អាតនៅលើស្បែករបស់រាងកាយ និងរារាំងការស្រូបយកខ្យល់អាកាសល្អដើម្បីចិញ្ចឹម
ស្បែក ប្រការនេះ បណ្ដាលឱ្យស្បែកមានសភាពខ្សោយ និងហាក់ដូចខ្វះថាមពលជីវិត ព្រម
ទាំងធ្វើឱ្យមានបញ្ហាផ្សេងៗទៀត ទាក់ទិននឹងសម្រស់។
នេះគឺជាមូលហេតុដំបូងដែលយើងគួរតែលាងសម្អាតជាតិម្សៅក្រែម មុនពេលចូលគេង។
មនុស្សគ្រប់រូប តែងមានរោមភ្នែកក្រាស និងវែង ប៉ុន្ដែប្រសិនទុក mascara ឱ្យរំលងរាត្រី វានឹង
ធ្វើឱ្យរោមភ្នែកត្រូវស្ងួត ងាយបាក់ និងមានសភាពខ្សោយ។
២/ ស្ទះរន្ធគល់រោម
ការរក្សាទុកម្សៅក្រែមនៅពេលគេងពេលយប់នឹងធ្វើឱ្យរន្ធគល់រោមត្រូវស្ទះ ដោយសារតែ
ស្បែកតែងតែបង្កើតស្រទាប់ជាលិកាថ្មី នៅពេលយប់ ហើយពេលនោះស្រទាប់ម្សៅក្រែមនឹង
បិទជិត ធ្វើឱ្យរន្ធគល់រោមមិនអាចស្រូបយកខ្យល់អាកាស។ ជាលទ្ធផល វានឹងនាំឱ្យកើតមុន
ច្រើននៅលើផ្ទៃមុខ។
៣/ ប្រលាក់ខ្នើយ
ស្នាម mascara គឺជាសត្រូវរបស់មេផ្ទះ ពិសេសគឺនៅពេលបោកគក់ ដោយសារតែវាប្រលាក់
ជាប់នៅលើស្រោមខ្នើយ។ ជាងនេះ ម្សៅនៅលើថ្ពាល់របស់អ្នកក៏នឹងធ្វើឱ្យការបោកគក់ មាន
ការលំបាកបន្ថែមទៀត។
៤/ មេរោគកើតឡើងច្រើន
ការលាងសម្អាតមុខមាត់មុនពេលចូលគេង មិនត្រឹមតែអាចបំបាត់ស្រទាប់ម្សៅក្រែមដើម្បីការ
ពារការកើតមុនប៉ុណ្ណោះទេ វាក៏ជួយកំចាត់ធូលីដែលជាប់នៅលើស្បែកមុខ ពេញមួយថ្ងៃផង
ដែរ។ ជាតិប្រេងលើស្បែកមុខ ផ្សែងបារី រួមនឹងមេរោគនៅលើបាតដៃ ឬទូរស័ព្ទ ដែលអ្នកធ្វើ
ឱ្យប៉ះស្បែកមុខ ក៏អាចឆ្លងមកលើស្បែកមុខ ហើយស្រទាប់ម្សៅក្រែមនឹងក្លាយជាកន្លែងល្អ
សម្រាប់មេរោគរីកចម្រើន បង្កជាមុន ការឈឺចាប់ និងប៉ះពាល់ដល់សម្រស់ស្បែក។
៥/ ស្បែកស្រអាប់
បើទោះជាអ្នកយល់ឃើញថា ការលាប ឬទុកម្សៅក្រែមនៅជាប់នៅលើស្បែកមុខរំលងរាត្រី នឹង
ជួយស្បែកស្អាត ប៉ុន្ដែតាមពិត វានឹងធ្វើឱ្យស្បែកស្រអាប់ និងស្ងួតរទៅវិញទេ។ ស្បែកត្រូវការ
ដកដង្ហើម ដើម្បីបង្កើតជាសារជាតិចិញ្ចឹម ជួយឱ្យវាមានសម្រស់ និងមាំមួន តែប្រសិនដំណើរការ
នេះត្រូវបានរារាំង នោះស្បែករបស់អ្នកនឹងត្រូវខ្មៅស្រអាប់មិនខាន។
ដោយ ៖ តារា
ប្រភព ៖ LD