CamNews

ព័ត៌មានអន្តរជាតិ 

ម្តាយមីងបង្កើតរបស់លោក Kim Jong Un ត្រូវបានលុបឈ្មោះចេញពីបញ្ជីមន្ត្រីជាន់ខ្ពស់នៅកូរ៉េខាងជើង

(សេអ៊ូល)៖ ម្តាយមីងបង្កើតដ៏មានឥទ្ធិពលម្នាក់របស់លោក Kim Jong Un មិនស្ថិតក្នុងបញ្ជី នៃមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាងតទៅទៀតឡើយ ដែលការលុបឈ្មោះនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលប្រាំមួយខែបន្ទាប់ពី មានព័ត៌មានចចាមអារ៉ាមថា មេដឹកនាំកូរ៉េខាងជើង បានចេញបញ្ជាឲ្យកាត់ទោសប្រហារជីវិតលោកស្រី នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មានអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥នេះ។

សូមជម្រាបថា លោកស្រី Kim Kyong Hui ដែលមានវ័យ៦៩ឆ្នាំរូបនេះ ជាភរិយារបសលោក Jang Song Thaek ដែលត្រូវមេដឹកនាំផ្តាច់ការកូរ៉េខាងជើង បញ្ជាឲ្យប្រហារជីវិត។ កាលពីខែឧសភាកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់ដែលភៀសខ្លួនទៅក្រៅប្រទេស បាននិយាយថា លោក Kim បានបញ្ជាឲ្យបំពុលដើម្បីសម្លាប់លោកស្រី ប៉ុន្តែប្រភពពីប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា លោកស្រីនៅរស់រានមានជីវិត ហើយបានជាសះស្បើយហើយ៕


 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: North korea Hot news Kim Jong Un