CamNews

Madrid ៖ បាតុករ និងនគរបាលប្រើហិង្សាដាក់គ្នា មនុស្សជាង ៧០នាក់ត្រូវរងរបួស


មនុស្សយ៉ាងហោច ៧៦នាក់ ត្រូវរងរបួស បន្ទាប់ពីមានការប៉ះទង្គិចដោយហិង្សា រវាងក្រុម
អ្នកតវ៉ា និងក្រុមនគរបាលប្រឆាំងបាតុកម្មនៅក្រុង Madrid ។

ការប៉ះទង្គិចដោយហិង្សាខាងលើ បានបណ្ដាលអោយភាគីទាំងសងខាង រងរបួស ក្នុងនោះ មាន
មន្ដ្រីនគរបាល ៣៣នាក់ និងអ្នកតវ៉ា ៤៣នាក់។ កងកម្លាំងប្រឆាំងបាតុកម្ម បានបាញ់គ្រាប់កាំភ្លើង
កៅស៊ូ ដើម្បីបំបែកហ្វូងបាតុកម្ម ដែលរហូតមកទល់នឹងពេលនេះ គេបានអោយដឹងថា មនុស្សចំនួន
ជាង ៨នាក់ បានត្រូវគ្រាប់កាំភ្លើងនេះ។

Olvidio Gonzalez អតីតកម្មករអណ្ដូងរ៉េម្នាក់ថ្លែងថា ៖ "យើងតវ៉ាដោយសន្ដិវិធី ប៉ុន្ដែ ហេតុការណ៍
បានក្លាយទៅជាអាក្រក់ឡើងៗ បន្ទាប់ពីក្រុមសមត្ថកិច្ច បានបាញ់គ្រាប់កាំភ្លើងកៅស៊ូមកលើក្រុម
បាតុករ។"
យោងតាមប្រភពព័ត៌មានមួយបានអោយដឹងថា ក្រុមបាតុករនេះ បានប្រើប្រាស់គេហទំព័រសង្គម
Twitter
  ដើម្បីណាត់ម៉ោងគ្នាចូលរួមការតវ៉ា។ បច្ចុប្បន្ន នៅមានក្រុមបាតុករប្រមាណជាជាង ២០០
នាក់ កំពុងត្រូវបាននគរបាលឡោមព័ទ្ធ៕



ដោយ ៖ សូរីយ៉ា
ប្រភព ៖ Sky

Tags: Madrid Police Protesters