CamNews

ទូរស័ព្ទ 

Galaxy S5 នឹងបង្ហាញខ្លួន នៅថ្ងៃទី ២៤ ខែកុម្ភះ នេះ

Samsung បានផ្ញើលិខិតអញ្ជើញជាផ្លូវការ សម្រាប់ព្រឹត្តិការណ៍ដ៏ធំបំផុត នៅដើមឆ្នាំ ២០១៤ នៅឯ ប្រទេសអេស្បាញ ជាកន្លែងដែលស្មាតហ្វូន លំដាប់កំពូល "Galaxy S5" ត្រូវបានគេឲ្យដឹងថា នឹង បង្ហាញខ្លួន។

ដូច្នេះបណ្តាព័ត៌មានចចាមអារាម ដែលនិយាយថា គំរូម៉ូដែល Galaxy S ជំនាន់ទី៥ នឹងបង្ហាញខ្លួន នៅព្រឹត្តិការណ៍ Mobile World Congress ឯទីក្រុងបាសេឡូណា ប្រហែលជាអាចក្លាយជាការ ពិត។ នៅក្នុងលិខិតអញ្ជើញ Samsung បានហៅព្រឹត្តិការណ៍ដែលប្រារព្ធនៅម៉ោង ៨យប់ (ម៉ោងនៅតំបន់) ថ្ងៃទី ២៤ ខែកុម្ភះ ជា Unpacked 5 - ចំនួនលេខផ្តោតទៅលើឈ្មោះហៅរបស់  S5។

លិខិតអញ្ជើញរបស់ Samsung

Galaxy S5 ត្រូវបានគេស្និដ្ឋានថា វានឹងមានអេក្រង់ភ្លឺច្បាស់ កំរិតរីសូលុយហ្សិន1440p QHD ឬអាចហៅម្យ៉ាងទៀតថា 2K ហើយមានពីរវើហ្សិនផ្សេងគ្នា មួយមានសំបកធ្វើពីជ័រ និងមួយទៀត ធ្វើពីលោហធាតុ។ ស្មាតហ្វូននឹងមានលក្ខណៈសម្បត្តិខ្ពស់ដូចជា មានបំពាក់នូវ chip 64 bit, RAM 3 GB, camera 16 megapixel។

គំរូ Concept មួយរបស់ Galaxy S5

កាលពីពេលមុនៗ អ្នកជំនាញបញ្ចេញព័ត៌មានស្តីពីស្មាតហ្វូន @evleaks បានឲ្យដឹងថា Galaxy S5 នឹងបំពាក់នូវ Sensor ស្គែនក្រយៅដៃ។ ប្រភពមួយចំនួនទៀត បានសង្ឃឹមថា ស្មាតហ្វូនអាចនឹង មាន Sensor ស្គែនក្រសែភ្នែក ថែមទៀតផង។

ពិធីបង្ហាញខ្លួនរបស់ Samsung បានប្រារព្ធឡើងចំពេល ដែលក្រុមហ៊ុននេះ កំពុងតែត្រូវប្រឈម មុខជាមួយនឹងការពង្រីកខ្លួន របស់បណ្តាក្រុមហ៊ុនទូរស័ព្ទតំលៃថោក មកពីប្រទេសចិនដូចជា Huawei, ZTE, Oppo...ហើយកាលពីពេលថ្មីៗនេះ Lenovo ក៏បានចំណាយទឹកប្រាក់ចំនួន ២,៩ ពាន់លាន ដុល្លារ ដើម្បីទិញយក Motorola ពី Google ក្នុងគោលបំណងដើម្បីពង្រីក ទីផ្សារភាគ ហ៊ុន ស្មាតហ្វូនរបស់ខ្លួន នៅលើទីផ្សារ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Galaxy S5 Samsung Smartphone Hightech