CamNews

កីឡាអន្តរជាតិ 

កីឡា​ការិ​នី​ហែល​ទឹក​ចិន ​ត្រូវ​បាន​គេ​រក​ឃើញ​ថា លួច​​ប្រើ​សារ​​ធាតុ​ហាម​ឃាត់ នៅ Rio 2016

(ក្រុងរីយ៉ូ)៖ អត្តពលិករបស់ចិន កីឡាការិនីហែលទឹក Chen Xinyi ត្រូវបានគណៈកម្មការរៀបចំការការ​ប្រកួត Rio 2016 នៅប្រេស៊ីលរកឃើញ​ថា បានលួចប្រើសារធាតុ​ហាម​ឃាត់​កាលពីថ្ងៃសុក្រ​​ម្សិលមិញនេះ។

តាមរយៈសារព័ត៌មាន USA Today sports របស់អាមេរិកបាន​ឲ្យដឹងថា កីឡាការិនីចិន វ័យ១៨ឆ្នាំ Xinyi ត្រូវបានជួសឈាម​ពិនិត្យឃើញវិជ្ជមាន ចំពោះសារធាតុ​ដែលនាងលួចប្រើ នៅក្នុងការប្រកួត​​ជុំទី១ នៃកីឡាហែលទឹក វិញ្ញសាហែល​ចម្ងាយ ១០០ម៉ែត្រ​បែបកង្កែប។

តែយ៉ាងណា នាងត្រូវបានគណៈកម្មការ ធ្វើការពិនិត្យរកសារធាតុប៉ូវកម្លាំង ក្រោយពីសង្ស័យ ក្នុងនោះដែរ កីឡាករលើកទម្ងន់របស់ប៉ូឡូញ និងបុលហ្គារី ក៏បានរកឃើញលួច​​ប្រើសារធាតុហាម​​ឃាត់នេះ​ដែរ នេះបើយោង​តាម AP។

នាង Chen Xinyi ខកខានដណ្តើមមេដាយ​នៅ Rio 2016 ហើយ គ្រាដែលគណៈកម្មាធិការ​ អូឡាំពិកចិន រំពឹងយ៉ាងហោច​ណាស់ Xinyi ក៏ឈ្នះបានមេដាយ សំរឹទ្ធដែរ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Rio 2016