នៅក្នុងអ៊ីមែលមួយចុះនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១១ គឺរយះពេល ២ថ្ងៃ បន្ទាប់ពីលោក Steve Jobs បាត់បង់ជីវិត នាយកពាណិជ្ជកម្មនាយកដ្ឋានទូរគមនាគមន៍ របស់ក្រុមហ៊ុន Samsung នៅសហរដ្ឋ អាមេរិច គឺលោក Michael Pennington បាននិយាយថា: "នេះគឺជាឱកាសដ៏ល្អបំផុត ដើម្បីឲ្យពួកយើង ធ្វើការវាយប្រហារ iPhone"។
Steve Jobs បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១១
ខាងក្រោមនេះ គឺជាផ្នែកមួយនៃខ្លឹមសារអ៊ីមែល ដែលគេហទំព័រ Wall Street Journal បានបង្ហោះ ផ្សាយ:
"ពិតជាមិនល្អឡើយ ការស្លាប់របស់ Steve Jobs ត្រូវបានពិភពសារព័ត៌មាន បាននាំគ្នាចុះផ្សាយនូវ ព័ត៌មានយ៉ាងច្រើន ស្តីពីវាសនារបស់ Apple និង iPhone។ បញ្ហានៅត្រង់នេះគឺ Apple មិនមានអត្ថ ប្រយោជន៍បន្តិចណាទៀតឡើយ ចាប់ពីពេលចាកចេញទៅរបស់ Steve Jobs ព្រោះថាគ្រប់មតិយោ បល់ទាំងអស់ សុទ្ធតែសង្កត់ធ្ងន់ និងគាំទ្រការយល់ដឹងរបស់អ្នកប្រើប្រាស់ថា បណ្តាផលិតផល Apple មានការនិយមប្រើប្រាស់ ព្រោះ Jobs គឺជាមនុស្សម្នាក់ មានទស្សនះវិស័យ ប្រកបដោយយុទ្ធសាស្រ្ត ប្រកួតប្រជែងខ្ពស់ និងល្អឥតខ្ចោះ។ អ្នកប្រើប្រាស់ នឹងមានអារម្មណ៍អស្ចារ្យ ពោរពេញដោយមោទន ភាព ពេលទិញប្រើផលិតផល ដែលប្រភេទមនុស្សដូច្នេះ ជាអ្នកអភិវឌ្ឍ។
វាពិតជាគួរឲ្យសោកស្តាយណាស់។ ខ្ញុំបានមើលដឹងបញ្ហានេះតាំងពីយូរមកហើយ ហើយខ្ញុំដឹងថា នេះ គឺជាឱកាសដ៏ល្អបំផុតរបស់ពួកយើង ដើម្បីវាយប្រហារ iPhone"។
បើយោងតាមប្រភពពីគេហទំព័រ CNET បានឲ្យដឹងថា អ៊ីមែលខាងលើនេះ ត្រូវបានលេចចេញជាសា ធារណៈ នៅក្នុងការជំនុំជំនះក្តី ស្តីពីកម្មសិទ្ធិបញ្ញារវាង Apple និង Samsung។ បណ្តាឯកសារទាំងនេះ ត្រូវបាន Apple យកមកធ្វើភស្តុតាងនៅក្នុងការជំនុំជំនះក្តីថ្មីបំផុត នៅថ្ងៃទី៣១ ខែមីនា កន្លងទៅនេះ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vreview