CamNews

ព័ត៌មានបច្ចេកវិទ្យា 

ស្មាតហ្វូន Samsung ជំនាន់ថ្មីនឹងមានដល់ទៅ RAM 4 GB

Samsung បានឲ្យដឹងថា ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៍ នូវប្រភេទ Chip មួយសម្រាប់ ស៊េរី RAM ឧបករណ៍ Mobile LPDDR4 ជាមួយនឹងទំហំ 8 gigabit មុនគេបំផុត លើពិភពលោក។ តាមការផ្សំ បញ្ចូលគ្នា 4 chip នេះ បណ្តាគំរូឧបករណ៍ Mobile នាពេលអនាគត នឹងមាន RAM ឡើងដល់ទំហំ 4 GB ឯណោះ។

នៅលើទីផ្សារបច្ចុប្បន្ននេះ មានគំរូស្មាតហ្វូនបំពាក់ RAM 2 GB ជាច្រើន ក្នុងពេលដែលស្មាតហ្វូន Galaxy Note 3 របស់ Samsung មាន RAM ឡើងដល់ 3 GB។ Samsung បានឲ្យដឹងបន្ថែមថា ការដែលដំឡើងទំហំ RAM និងធ្វើឲ្យប្រសើរឡើង Performance នៃស៊េរី Chip ថ្មី វានឹងជួយឲ្យ ឧបករណ៍រត់បានលឿនជាងមុន Applications មានដំណើរការបានល្អជាងមុន ហើយវានឹងសន្សំ សំចៃការប្រើប្រាស់ថាមពល បានតិចជាង បណ្តា Chip នាពេលបច្ចុប្បន្ននេះផងដែរ។

Chip memory LPDDR4 8 gigabit ថ្មីរបស់ Samsung (រូបភាព៖ PCWorld)

បើតាម Samsung ដដែលបានឲ្យដឹងថា ផលិតផលនេះ នឹងត្រូវបានផលិត និងបង្ហាញខ្លួន នៅឆ្នាំ ក្រោយ ហើយវានឹងមានមុខនៅលើ បណ្តាគំរូស្មាតហ្វូន Tablet និង ultrabook អេក្រង់ធំៗ។ ឧបករណ៍មួយចំនួន ក៏នឹងត្រូវបានបំពាក់នូវអេក្រង់ 4K UHD ផងដែរ ប៉ុន្តែ Samsung នៅមិនទាន់ ផ្គត់ផ្គង់ព័ត៌មានអ្វីទាំងអស់ស្តីពីផលិតផលទាំងអស់នោះ នៅឡើយទេ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: Smartphone Samsung new generation 4 GB of RAM Hightech