អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៣
វិច្ឆិកាមិ្សលមិញនេះថា តារាម៉ូឌែលដ៏ស្រស់ស្អាត វ័យក្មេងត្រូវទទួលរងនូវគ្រោះថ្នាក់ចរាច
រណ៍មួយ រហូតដល់បាត់បង់ជីវិត ខណៈបុរសម្នាក់បានស្រវឹង ហើយបានជិះរថយន្ដមកបុក
រថយន្ដរបស់នាង។
នាង Rebecca Caine មានវ័យ ២០ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យមួយ និងតារាម៉ូ
ឌែលដែលលេចធ្លោក្នុងទីក្រុង Manchester ត្រូវបានខ្ទាចចេញពីរថយន្ដរបស់មិត្រភ័ក្រនាង
ហើយស្លាប់ភ្លាមៗ ខណៈដែលរថយន្ដរបស់លោក Wilfred Museka មានវ័យ ៣១ឆ្នាំបាន
បើកបញ្ចៀសទិស ហើយបុកពេញទំហឹងទៅលើរថយន្ដមិត្ដភ័ក្រនាង Caine ដែលមាននាង
Caine ក្នុងរថយន្ដនោះដែរ។
នាង Caine កាលនៅរស់
លោក Wilfred Museka ៨ឆ្នាំក្នុងគុក
មិត្ដភ័ក្ររបស់នាង Caine ដែលរស់រានមានជីវិត បាននិយាយថា នៅយប់កើតហេតុ ពួក
នាងមានគ្នាបីនាក់ បានចេញពីក្លឹបរាត្រីមួយ នៅពេលដែលខ្លួនកំពុងបើកបរលើកំណត់ផ្លូវ
ស្រាប់តែមានរថយន្ដម៉ាក Renault Megane បើកបរយ៉ាងលឿនស្លេវ ដោយបុរសជនជាតិ
ស្បែកខ្មៅម្នាក់ ដែលមានសភាពស្រវឹងខ្លាំង ហើយមកបុករថយន្ដនាងទាំងកម្រោលតែម្ដង
ដែលបណ្ដាលអោយនាង Caine ធ្លាក់ចេញពីរថយន្ដ (រថយន្ដពួកនាងមិនបានបិទដំបូល)
ហើយស្លាប់តែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏តុលាការក្រុង Manchester សម្រេច
ដាក់គុកលោក Museka រយៈពេល ៨ឆ្នាំដែរ៕
ចងចាំ៖ បើស្រវឹង សូមកុំបើកបរ។
ដោយ៖ មឿន
ប្រភព៖ dailymail