CamNews

ព័ត៌មានបច្ចេកវិទ្យា 

Tim Cook បានបញ្ជាក់ថា ថ្មរបស់ Apple Watch ប្រើបានតែមួយថ្ងៃ

នៅក្នុងព្រឹត្តិការណ៍បង្ហាញណែនាំ Apple Watch កាលពីពេលកន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានឲ្យដឹងពី Apple Watch តែបណ្តា Feature មូលដ្ឋាននៃឧបករណ៍នេះតែ ប៉ុណ្ណោះ។ ជាក់ស្តែង បញ្ហាស្តីពីពេលវេលា ប្រើប្រាស់ថាមពលថ្មរបស់ Apple Watch ដែលត្រូវបាន មនុស្សជាច្រើននាក់ ចាប់អារម្មណ៍ចង់ដឹងនោះ គឺស្ថិតក្នុងការសម្ងាត់នៅឡើយ។

បន្ទាប់ពីព្រឹត្តិការណ៍នោះ ប្រភពព័ត៌មានមួយចំនួន ដែលជិតស្និទ្ធនឹង Apple បានឲ្យដឹងថា ថ្ម Apple Watch អាចប្រើប្រាស់បានតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសាកថ្មពេញ។ ថ្មីៗនេះ CEO Tim Cook របស់ Apple ក៏ដូចជាបានធ្វើការបញ្ជាក់នូវព័ត៌មាននេះ នៅក្នុងកិច្ចសម្ភាសន៍ ឯសន្និសិទ WSJ.D: "ពួកយើង គិតថា អ្នកត្រូវសាកថ្មវា រាល់ថ្ងៃ។ ដូច្នេះ អ្នកអាចសាកថ្មវា នៅពេលយប់"។

ខាងលើនេះ មិនមានជាឃ្លាបញ្ជាក់ផ្លូវការនោះទេ ហើយ Tim Cook ក៏បានស្រាយបញ្ជាក់ មូលហេតុ ដែលពិបាកធ្វើការកំណត់ ពេលវេលាប្រើប្រាស់នៃថ្មរបស់ Apple Watch។ លោកបានឲ្យដឹងថា នេះ គឺជាផលិតផលថ្មីស្រឡាងមួយ របស់ក្រុមហ៊ុន។ ដូច្នេះ Apple នៅមិនទាន់អាចដឹងបានថា អ្នកប្រើ ប្រាស់ នឹងប្រើបណ្តា Feature ណាមួយច្រើនជាងគេ ដើម្បីធ្វើការកំណត់ឲ្យច្បាស់លាស់ ត្រឹមត្រូវ នោះទេ។ ឃ្លានិយាយខាងលើរបស់លោក គឺផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ ព្រោះ Cook បានបន្ថែមឲ្យដឹងថា "អ្នកអាចប្រើប្រាស់វា ច្រើនណាស់" ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ Phonearena, Vreview


Tags: Tim Cook Battery Apple Watch SmartWatch Apple Hightech