CamNews

ព័ត៌មានអន្តរជាតិ 

ដៃស្តាំ មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្លាប់ម៉ោង ៦ ព្រឹក ក្រោយគ្រោះថ្នាក់ ចរាចរណ៍

ព័ត៌មានអន្តរជាតិ ៖ ជំនួយការកំពូល របស់មេដឹកនាំកូរ៉េ គីម ជុងអ៊ុន បានស្លាប់បាត់បង់ជីវិតបាត់ ទៅហើយ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នេះបើយោង​  តាម ការដក ស្រង់សម្រង់អត្ថបទ ផ្សាយពីសារព័ត៌មានរដ្ឋ KCNA ។


ស្ថិតនៅក្នុងវ័យ ៧៣ ឆ្នាំ លោក Kim Yang-gon ជំនួយការកំពូល របស់មេដឹកនាំកូរ៉េ គីម ជុងអ៊ុន ដែល  មានតួនាទីជារដ្ឋ លេខាធិការ បក្សកាន់អំណាច Workers' Party ។ លោកទទួលបន្ទុកជា ពិសេស ផ្សារទំនាក់ទំនង ជិតស្និទ្ធជាមួយនឹងកូរ៉េខាងត្បូង។ លោកគឺជាបុគ្គលម្នាក់ ក្នុង ចំណោម បណ្តា គណៈប្រតិភូជាន់ ខ្ពស់ពីកូរ៉េខាងជើង ដែលទទួលបន្ទុកជួយបន្ធូរបន្ថយស្ថានភាពតានតឹង ជាមួយនឹងកូរ៉េខាងត្បូង  អំឡុងខែ សីហា កន្លងទៅនេះ បន្ទាប់ពីមានការឆ្លើយតបបាញ់បោះអាវុធ ដាក់គ្នា ។

សារព័ត៌មានរដ្ឋ កូរ៉េខាងជើង បានហៅជំនិតលោក គីម ជុងអ៊ុនម្នាក់នេះ ថា  ៖ ជាដៃគូដ៏ជិតស្និទ្ធ និងរឹងម៉ាំបំផុត របស់ គីមជុងអ៊ុន។ KCNA ដែលជាសារ  ព័ត៌មានរដ្ឋ បាន គូសបញ្ជាក់ក្តែងអោយ ដឹងថា លោក Kim Yang-gon តួនាទីជារដ្ឋលេខាធិការ     គណបក្សកាន់អំណាច Workers' Party និង ជាសមាជិក Central Committee Politbureau បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ក្រោយ គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ៦ និង ១៥ នាទីព្រឹក ក្នុងជន្មាយុ ៧៣ ឆ្នាំ ។ ប្រភពបន្តអោយ ដឹងថា មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងដឹកនាំ សមាជិករដ្ឋ ប្រមាណ ៨០ នាក់ ប្រា រព្ធកម្មវិធីបុណ្យសព នៅថ្ងៃព្រហស្បត្តិ៍នេះ ។

គួររំឮកថា ភាពតានតឹងនៅឧបទ្ទីបកូរ៉េ បានកើនឡើងកំដៅជាខ្លាំង អំឡុងខែ សីហា កន្លងទៅនេះ ក្រោយពីពលទាហានកូរ៉េខាងត្បូង ២ នាក់រងរបួស   បន្ទាប់ពីមានករណីបំផ្ទុះនៅព្រំប្រទល់ដែន។ ក្រោយៗមកទៀត ជំនួបប្រជុំគណៈប្រតិភូមកពី ២ ប្រទេស ជាបន្តបន្ទាប់ នាំមកនូវការកាត់បន្ថយ ភាពតានតឹងរហូតមកដល់បច្ចុប្បន្នភាព៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: North korea Pyongyang Kim Jong Un Hot news Breaking news