យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់និងប៉ុន្មាននាក់ផ្សេងទៀតរងរបួសនៅក្នុងការ
ផ្ទុះចំនួន២កាលពីរសៀលថ្ងៃសុក្រម្សិលមិញនៅក្នុងភាគខាងជើងតំបន់កុលសម្ពន្ធ័គីប័រ
ក្នុងប្រទេសប៉ាគីស្ថាន។
ការផ្ទុះលើកទី១បានកើតឡើងនៅវេលាម៉ោង ៤៖០០ល្ងាច នៅពេលដែលគ្រាប់បែក១
ត្រូវបានផ្ទុះនៅក្បែររថយន្តរបស់ប៉ូលិសក្នុងតំបន់ បាក់គីរា ដែលបានបណ្តាលអោយមន្រ្តី
ប៉ូលីសចំនួន៧នាក់បានរងរបួស និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ផងដែរ។
ការផ្ទុះលើកទី២បានកើតឡើងនៅក្បែររថយន្តធ្វើដំណើរមួយនៅក្នុងភ្នំ ទីរា នៅវេលាម៉ោង
៥៖១៥នាទីល្ងាច។ ប៉ូលីសក៏បានអះអាងថាការផ្ទុះបង្កដោយឧបករណ៍បញ្ជាបំផ្ទុះ។
យ៉ាងហោចណាស់មនុស្សចំនួន២នាក់ត្រូវបានស្លាប់ និងប៉ុន្មាននាក់ផ្សេងទៀតរងររបួស
នៅក្នុងការបំផ្ទុះទាំងពីរនេះ។
មិនទាន់មានក្រុមណាចេញមុខមកទទួលខុសត្រូវទៅលើការបំផ្ទុះគ្រាប់បែកនេះនៅឡើយ
ទេ។
គួរបញ្ជាក់ថានៅក្នុងថ្ងៃទី១០ ខែមករា កន្លងទៅមកមនុស្សជាង៣០នាក់ត្រូវបានសំលាប់
និង៦០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកមួយដែលវាយប្រហារទៅលើ
រថយន្តតាក់ស៊ីមួយ, ហើយការផ្ទុះនេះក្រោយមកត្រូវបានចេញមុខមកទទួលខុសត្រូវដោយ
ក្រុមតាលីបង់របស់ប៉ាគីស្ថាន៕
ដោយ
វឌ្ឍនា