CamNews

កីឡាជាតិ 

AMATAK COMMUNITY CUP 2014 នឹងធ្វើការប្រកួតនៅថ្ងៃសៅរ៍នេះហើយ

ព័ត៌មានកីឡា ៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់ថ្មីមួយទៀត Amatak Community Cup 2014 ដែលជាការ ប្រកួតបើកឆាកសំរាប់ពានរង្វាន់ Amatak Football League 2014 នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍សប្តាហ៍ នេះវេលាម៉ោង ៥ រសៀលនៅក្លឹបកីឡា RooY7 ។ពានរង្វាន់ Amatak ​Community Cup ត្រូវបានរៀបចំ នឹងផ្គូរផ្គងដោយជ្រើសរើសយកក្រុមម្ចាស់ពានរង្វាន់រដូវកាលចាស់ទាំង ២ របស់ក្លិបកីឡានេះ។

ក្រុមបាល់ទាត់ Ov Mal ដែលជាក្រុមជ័យលាភី RooY7 Football League 2013 និងRooY7 Fair Cup 2013 ត្រូវជួបជាមូយក្រុមបាល់ទាត់ Seng Birdnest FC ដែលជាក្រុមជើងឯក RooY7 Division 2013 ។

សមាសភាពកីឡាកររបស់ក្រុមទាំងពីរត្រូវបានប្រកាសខណៈដែលក្រុមនីមួយៗបានផ្លាស់ប្តូរសមាជិក ខ្លះៗដើម្បីចូលរួមការប្រកួតនេះ។

សូមបញ្ចាក់ផងដែរថា Amatak Community Cup 2014  គឺ   ជាពានរង្វានថ្មីមួយ ដែលរៀប ចំដោយក្លឹប កីឡា​នេះ ដើម្បីជាការប្រកួតបើក ឆាក ព្រឹត្តិការណ៍ Amatak Football League    ដូច្នេះ សូមប្រិយ មិត្ត​ បាល់ ទាត់ ទាំងអស់អញ្ជើញចូលរួមទស្សនានិងគាំទ្រក្រុមទាំង២នាល្ងាចថ្ងៃសៅរ៏នេះ។


Tags: National news local news social news Cambodia Khmer Asia Phnom Penh