ភំ្នពេញ៖ សាលារាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនដំណឹងដល់សាធារណជនទាំង
អស់ឱ្យជ្រាបថាៈ កំណាត់ផ្លូវជាតិលេខ ៦ ចាប់ពីគល់ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ជ្រោយ
ចង្វារ ដល់មុខមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃ
ក្រសួងសុខាភិបាល ដែលមានប្រវែង ៤០០០ម៉ែត្រ ទទឹង ២៣,៥០ម៉ែត្រត្រូវបានអ៊ុតកៅសូ
រួចរាល់ កាលពីខែមេសា ឆ្នាំ២០១២ ។
សាលារាជធានីភ្នំពេញសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋខ្លះ បានធ្វើដំណើរឆ្លងកាត់
ដោយប្រើប្រាស់យានយន្តគ្រប់ប្រភេទ បើកបរក្នុងល្បឿនលឿនហួសកំណត់ ហើយអ្នក
ខ្លះទៀត បើកបរល្មើសហួសចូលក្នុងតំបន់ស្ថាបនាសួនច្បារចែកទ្រូងផ្លូវ។
ចំពោះមុខសាលារាជធានីភ្នំពេញ នឹងចាប់ផ្តើមការដ្ឋានស្ថាបនាសួនច្បារចំកណ្តាលទ្រូង
ផ្លូវ មានទទឹងប្រវែង ២,៥០ម៉ែត្រ ដោយមានដំាស្មៅ ផ្កា ដើមជ្រៃ បំពាក់អំពូលភ្លើងព្រែកជា
២ ចំកណ្តាលសួនច្បារ លាបគំនូសចរាចរ និងដាក់ស្លាកសញ្ញាចរាចរ។ ការងារនេះ បាន
ចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ ម្សិលមិញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ចូលរួមសហការឱ្យបាន
ល្អ មានប្រុងប្រយ័ត្នក្នុងពេលបើកបរ ដោយគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ចរាចរផ្លូវគោក
នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ វណ្ណៈ
ប្រភព៖ សេចក្តីជូនដំណឹងសាលារាជធានីភ្នំពេញ