CamNews

David Beckham នឹងចូលរួមជាគណៈអធិបតិ នៃការបើកឆាកអូឡាំពិក ២០១២


អង់គ្លេស៖ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham ពេលនេះគឹមានវ័យ
៣៧ ឆ្នាំហើយ។ ថ្វីបើកីឡាកររូបនេះ មានវ័យចំណាស់បន្ដិចមែន តែការទំនាក់ទំនងរបស់
គេ ជាមួយបណ្ដាមន្រ្ដីសហព័ន្ធកីឡា គឹមានភាពជិតស្និ្តទ្ធគួរជាទីមោទនៈ។

បើតាមការអោយដឹង ពីអ្នករៀចំ​ការប្រកួតកីឡាអូឡាំពិក​ រដូវក្ដៅ ២០១២​ នៅប្រទេសអង់
គ្លេស បានអោយដឹងថា លោក David Beckham នឹងត្រូវបានគេអញ្ជើ្ញញអោយទៅធ្វើជាគណៈ
អធិបតិដ៏សំខាន់មួយរូប ក្នុងកាបើកឆាកការប្រកួតកីឡា នៅថ្ងៃទី​ ២៧ ខែកក្ដដា​ ខាងមុខនេះ។



តាមការអោយដឹងពី​ភ្នាក់ងារដដែលបានអោយដឹងថា ការជ្រើសរើសលោក Beckham អោយ
ធ្វើជាគណៈអធិបតី ព្រោះគេបានសំឡឹងឃើងថា លោក Bechkam ជាកីឡាករដែលមានប្រ
ជាប្រិយភាព និងធ្លាប់ជួយអោយក្រុមជម្រើសជាតិអង់គ្លេស ឈ្នះពានរង្វាន់ច្រើនផងដែរ។



គួររំលឹកផងដែរថា​ ប៉ុន្មានឆ្នាំកន្លងទៅនេះ លោក Beckham ក៏ធ្លាប់ចូលរូមអុជភ្លើងគុបក្នុងការ
បើកឆាក ការប្រកួតកីឡាអូឡាំពិក នៅក្រុងអាតែន (Athen) ប្រទេស​ក្រិកផងដែរ។ ដូច្នេះ ជា
លទ្ទផលគឹថា លោក David Bechkam គឺជាជនដ៏សំខាន់មួយរូប ដែលបានជួយអោយប្រទេស
អង់គ្លេស កាន់តែមានមុខមាត់ក្នុងឆាកអន្ដរជាតិ៕

ដោយ៖ សារិន
ប្រភព៖ sky


Tags: sport England David Beckham