CamNews

វៀតណាម នឹងទទួលនាវាមុជទឹក ដំបូងពីរុស្ស៊ីក្នុងឆ្នាំនេះ

នាវាមុជទឹក diesel -អគ្គីសនី Kilo 636 ដំបូង នឹងត្រូវបានដាក់ចុះទឹក នៅថ្ងៃទី ២៨សីហា ដើម្បី
ដំណើរការសាកល្បង មុននឹងប្រគល់មកឱ្យវៀតណាម។

កាលពីពេលថ្មីៗនេះ ទំព័រ RIA Novosti បានដកស្រង់ប្រភពព័ត៌មានមួយ ក្នុងចំណោមក្រុមហ៊ុន
ឧស្សាហកម្មការពារជាតិរុស្ស៊ី បានឱ្យដឹងថា នាវាមុជទឹកខាងលើ ត្រូវបានផលិតឡើងនៅក្នុងរោង
ចក្រ Admiralty នៅ St Petersburg នឹងត្រូវដាក់ឱ្យដំណើរការក្នុងខែនេះ។ នេះក៏ជានាវាមុជទឹក
ប្រភព diesel -អគ្គីសនី មានឈ្មោះថា Project 636 Kilo ដំបូងក្នុងចំណោម ៦គ្រឿង ដែលរុស្ស៊ីបាន
សន្យាផ្គត់ផ្គង់នាវាមុជទឹកមកឱ្យ វៀតណាម។

ប្រភពខាងលើ បានបន្ដថា នាវាមុជទឹក diesel -អគ្គីសនី Kilo 636 ដំបូង នឹងត្រូវបានដាក់ចុះទឹក នៅ
ថ្ងៃទី ២៨សីហា ឆ្នាំ ២០១២ខាងមុខ ដើម្បីដំណើរការសាកល្បង មុននឹងប្រគល់មកឱ្យវៀតណាម ក្នុង
ឆ្នាំនេះ។

គួររំលឹកថា ប្រទេស វៀតណាម បានបញ្ជាទិញនាវាមុជទឹក Kilo ចំនួន ៦គ្រឿងពីរុស្ស៊ី។ តាមគម្រោង
នាវាទាំងនេះនឹងត្រូវបានប្រគល់ឱ្យអតិថិជន (វៀតណាម) មុនដំណាច់ឆ្នាំ ២០១៦៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: russia submarine Kilo Vietnam