CamNews

ព័ត៌មានអន្តរជាតិ 

បែកការណ៍ របាយការណ៍ កូរ៉េខាងជើង គ្រោងសាកល្បង ម៉ីស៊ីល រយៈចម្ងាយឆ្ងាយ ក្រោយគម្រាម បំផ្ទុះគ្រាប់បែក

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ពីភ្នាក់ងារសារព័ត៌មាន Kyodo អោយ ដឹងថា កូរ៉េខាងជើង គ្រោង​ នឹងបាញ់សាកល្បង ម៉ីស៊ីលរយៈចម្ងាយឆ្ងាយ ឆាប់ៗនេះហើយ អំឡុង  សប្តាហ៍ក្រោយនេះ ផ្ទាល់តែម្តង ។


សារព័ត៌មាន Kyodo បានចេញផ្សាយសម្រង់អត្ថបទសារព័ត៌មាន ក្រោយពី ដកស្រង់ សម្តីមន្រ្តីផ្លូវ ការប្រទេសជប៉ុន អោយដឹងថា យោងតាមការវិភាគរូបភាព ផ្កាយ  រណប បានបង្ហាញ សញ្ញណ ឲ្យ ដឹងថា មានតម្រុយគ្រោងនឹងបាញ់សាកល្បងម៉ីស៊ីល  ក្នុង   រយៈពេលដ៏ខ្លីខាងមុខនេះហើយ។ គួរ បញ្ជាក់ឲ្យដឹងថា អំឡុងថ្ងៃទី ៦ មករា    កន្លង  ទៅ នេះ រដ្ឋាភិបាល ទីក្រុង ព្យុងយ៉ាង បានធ្វើតេស្តិ៍ សាកល្បង គ្រាប់បែកអ៊ីដ្រូសែនបានជោគជ័យ ខណៈ    ជា ការធ្វើតេស្ត៍អាវុធនុយក្លេអ៊ែរ បានជោគ ជ័យជាលើកទី ៤ ពី រដ្ឋាភិបាល ទីក្រុង ព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ។ ពាក់ព័ន្ធនឹងការធ្វើតេស្តិ៍ គ្រាប់បែកអ៊ីដ្រូសែន នាំមកនូវភាពជោគជ័យ នៃអាវុធនុយក្លេអ៊ែរ លើកទី ៤កន្លងទៅនេះពីប្រទេស កូរ៉េខាងជើង នាំអោយមានការថ្កោលទោស ពីសំណាក់   សហគមន៍  អន្តរជាតិ តែផ្ទុយទៅវិញ កូរ៉េ ខាងជើង អោយដឹងថា ការធ្វើតេស្តិ៍របស់ខ្លួននោះ គឺជាការគម្រាមគំហែង ក៏ដូចជា ការបង្ករឿង ទៅ ដល់បុគ្គលជាក់លាក់ណាម្នាក់ ដែលតែងតែគម្រាមគំហែងដល់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ កូរ៉េខាង ជើងបានអះអាងយ៉ាងច្បាស់ឲ្យដឹងថា ខ្លូនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបំផ្ទុះ គ្រាប់បែក អ៊ីដ្រូ សែន ដែលមានសមត្ថភាពកំពូលឈានទៅកំទេចទឹកដីសហរដ្ឋអាមេរិកទាំងមូល ។


និន្នាការ នៃការធ្វើតេស្តិ៍ សមត្ថភាពអាវុធនុយក្លេអ៊ែរ របស់ខ្លួន    កូរ៉េ  ខាង ជើង មានចេតនា អោយ សហរដ្ឋអាមេរិក បញ្ឈប់រាល់សមយុទ្ធយោធា ប្រចាំឆ្នាំជាមួយនឹងរដ្ឋាភិបាល ប្រទេស កូរ៉េខាងត្បូង ប៉ុន្តែ សហរដ្ឋអាមេរិក មិនស្របតាមសំណើរបស់កូរ៉េខាងជើង នោះទេ នៅបន្តរឹងទទឹងធ្វើសមយុទ្ធ រួមជាមួយនឹងកូរ៉េខាងត្បូង ដដែល ខណៈ​កូរ៉េ   ខាងជើង  ក៏នៅ  បន្ត រឹងទទឹងដូចគ្នាដែរ ក្នុងការធ្វើ តេស្តិ៍សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាបន្តបន្ទាប់បើទោះបីជាមានការថ្កោលទោសពីសំណាក់ សហគមន៍អន្តរជាតិ យ៉ាងណាក៏ដោយចុះ ៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: North korea Pyongyang Kim Jong Un Hot news Breaking news