CamNews

កងទ័ពតៃវ៉ាន់កំពុងឈឺក្បាលជាមួយ Apple Maps របស់ Apple

តាមគេហទំព័រ PhysOrg, Apple កំពុងតែធ្វើឲ្យមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ឆេះដុំ ដូចកំពុង
អង្គុយលើរងើកភ្លើង ពេលដែលតំបន់កងទ័ពសម្ងាត់មួយរបស់ខ្លួនត្រូវបានបង្ហាញយ៉ាងច្បាស់
នៅលើកម្មវិធីផែនទីបង្ហាញផ្លូវ Apple Maps។ ពួកគេកំពុងតែស្នើសុំឲ្យក្រុមហ៊ុនបច្ចេកវិទ្យា
អាមេរិច ធ្វើការបន្ថយកំរិតពន្លឺនៃរូបភាព ដូចដែល Google កំពុងធ្វើនៅលើផែនទី Google
Maps និង Earth។
 
មន្ត្រីរបស់តៃវ៉ាន់បានបញ្ជាក់ដោយសង្កត់ធ្ងន់ៗថា Apple គួរតែរៀនសូត្រពីគូប្រជែងរបស់ខ្លួន
Google ក្នុងការប្រើប្រាស់ឯកសារដែលរសើប, ផ្ទាល់ខ្លួនផ្តាច់មុខ រឺបណ្តាឯកសារសម្ងាត់ៗរបស់
ប្រទេសជាតិនីមួយៗ៕
ទីតាំងសម្ងាត់មួយរបស់កងទ័ពតៃវ៉ាន់ មិនត្រូវបានធ្វើឲ្យព្រិលនៅលើផែនទី Apple
ដោយ៖ សិលា
ប្រភព៖ K14

Tags: Apple Maps Taiwan military bases social international news