CamNews

កីឡាអន្តរជាតិ 

David Moyes ត្រូវបានដកចេញពី Manchester United តើអ្នកណានឹង ជំនួសកន្លែងនេះ?

ភាពរង្គោះរង្គើ របស់ពិភពបាល់ទាត់ បានកើតឡើង សារជាថ្មី ដែលធ្វើអោយ សារព័ត៌មាន និងអ្នក តាមដានកីឡា កំពុងតែ ស្រវាចាប់ តាមដានព័ត៌មាន ដែលកំពុងតែទាក់ទងនិង David Moyes និង Manchester United ។



David Moyes ដែលចូលមក កាន់កាប់ក្រុម លំដាប់កំពូល Manchester United តាមការលើកដាក់ របស់លោក Sir Alex Ferguson ត្រូវបានទស្សនិកជន ខកចិត្តជាខ្លាំង ។ David Moyes បានដឹកនាំ ក្រុមពីលំដាប់កំពូល ម្ចាស់ជើងឯក ទៅជាក្រុម ពាក់កណ្តាល តារាង ។ ជាមួយនិង ភាពបរាជ័យជា ច្រើនដែល នឹកស្មានមិនដល់ រហូតដល់ដំណាក់កាល ស្រោចស្រង់លែងបាននេះ David Moyes លែងមានពេល កែតម្រូវទៀតហើយ ។ ម្ចាស់ក្លឹប Manchester United គឺជាគ្រួសារ មហាសេដ្ឋី Glazer បានប្រកាស ការដក David Moyes ចេញពីតួនាទី ជាអ្នកដឹកនាំក្រុម នៅថ្ងៃនេះ បើទោះបី ជាត្រូវ បង់ថ្លៃសង ជំងឺចិត្តក្នុងការ បញ្ចប់មុនកុងត្រា ៦ ឆ្នាំក៏ដោយ ។ គ្រួសារ Glazer បានអស់ ជំនឿទុកចិត្ត លើការដឹកនាំ David Moyes បន្ទាប់ពីចាញ់ Everton ២ ទល់ ០ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ហើយក៏លែង ផ្តល់ឱកាស ក្នុងការចំណាយលុយ ២០០ លានផោន គំរោងស្តារមុខ វិញនោះ ផងដែរ ។



បើតាមព័ត៌មាន បានអោយដឹងថា Moyes នឹងចាកចេញ ជាមួយនិង ទឹកប្រាក់ ៤ លានផោន ដែល ស្មើនិងប្រាក់កំរៃ ប្រចាំឆ្នាំ តែវានៅតែជា ព័ត៌មានស្រពិចស្រពិល ។ យ៉ាងណាមិញ ការចាកចេញ គឺជារឿងពិត ហើយនៅសល់ ប៉ុន្មានប្រកួត ចុងក្រោយនេះ កីឡាករជើងចាស់ Ryan Giggs និង Nicky Butt នឹងធ្វើជាអ្នក គ្រប់គ្រងក្រុម ជាបណ្តោះអាសន្ន ៕

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ Telegraph, dailymail 


Tags: football manchester united david moyes glazer family ryan giggs nicky butt