CamNews

តារា 

Arce និយាយថា នឹងវាយ Donaire ដើម្បីក្លាយជាកីឡាករប្រដាល់ដ៏អស្ចារ្យ


ជើងឯកប្រដាល់   Jorge Arce  បានត្រៀមខ្លួនរួចរាល់ដើម្បីប្រកួតជាមួយ   WBO Super
bantamweight Champion គឺលោក Nonito Donaire   ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥
ធ្នូខាងមុខនេះ។

Arce បានប្រាប់អ្នករាយការណ៍យ៉ាងអំនួតថា “ទស្សនិកជនរាល់គ្នាបានដឹងហើយថា ខ្ញុំបាន
ត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រកួតនៅចុងឆ្នាំនេះ ហើយខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា   នឺង
យកឈ្នះ Donaire បាន។ ខ្ញុំចង់ឲ្យការប្រកួតខាងមុខនេះប្រព្រឹត្តទៅបានរលូន ហើយខ្ញុំគិត
ថា Donaire នឹងក្លាចរអារ លើរូបខ្ញុំជាក់ជាមិនខាន។”

Arce បានបន្តថានឹងធ្វើកិច្ចព្រមព្រៀងជាមួយ Donaire ជាមុនសិនមុននឹងធ្វើការប្រកួត៕

ដោយ៖ រិនដូ

ប្រភព៖ boxingnews


Tags: boxing sport