CamNews

តារា 

មហាប្រកួតរវាងអាឡឺម៉ង់ និងអ៊ីតាលី ៖ ចំណុចក្ដៅ ទាំង៥ សម្រេចការប្រកួត


Bastian Schweinsteiger និង Andrea Pirlo គឺជាការប្រឈមមុខដ៏គួរអោយចាប់អារម្មណ៍
បំផុតក្នុងការប្រកួតរវាងអាឡឺម៉ង់ និងអ៊ីតាលី ដែលប្រព្រឹតឡើងនៅយប់នេះ។

Bastian Schweinsteiger vs Andrea Pirlo


Schweinsteiger មិនមែនជាកីឡាករដែលលេចធ្លោនៅលើទីលាននោះទេ ប៉ុន្ដែ កីឡាកររូបនេះមាន
យុទ្ធសាស្ដ្រដ៏អស្ចារ្យ សមត្ថភាពបណ្ដើរបាល់រយៈចម្ងាយឆ្ងាយបានល្អ និងមានការប្រថុយខ្លាំង។
ទន្ទឹមនឹងនេះ ដោយសារតែកម្លាំងកាយ ភាពច្នៃប្រឌិត Schweinsteiger អាចបញ្ចេញការវាយលុក
ក្នុងពេលទាល់ច្រក ឬការទាត់បញ្ចូលទីនៅពេលមានការពិន័យ។

នៅក្នុងការប្រកួតជាមួយ អ៊ីតាលីនៅយប់នេះ Schweinsteiger ត្រូវបានប្រគល់ភារកិច្ចសំខាន់មួយ។
នោះគឺការគ្រប់គ្រង Andrea Pirlo។ តាមដានការសំដែងរបស់ Andrea Pirlo ចាប់តាំងពីដំបូងមក ពុំ
មានអ្នកណាជឿថា កីឡាកររូប មានអាយុ ៣៣ឆ្នាំនោះទេ។ នេះអាចជាគន្លឹះជោគជ័យមួយរបស់ Azzurri នៅរដូវ EURO នេះ។

Thomas Muller vs Giorgio Chiellini


នៅក្នុងការប្រកួតមួយភាគបួនផ្ដាច់ព្រ័ត្រជាមួយក្រិក Thomas Muller មិនបានចូលរួមក្នុងក្រុមផ្លូវការ
នោះទេ។ ប៉ុន្ដែ ការប្រកួតជាមួយនឹង អ៊ីតាលី យប់នេះ គ្រូបង្វឹក Joachim Low អាចនឹងប្រើប្រាស់
កីឡាករខ្សែប្រយុទ្ធនេះ ដោយសារថា បទពិសោធ និងសមត្ថភាពត្រូវបានបញ្ជាក់ដោយពណ៌អាវ
Mannschaft។

អ្នកដែលមានតូនាទី "គ្រប់គ្រង" Thomas Muller ក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រយប់នេះគឺ
Giorgio Chiellini ដែលជាខ្សែការពារ មានកម្លាំង និងសមត្ថភាពនឹងនរបំផុតរបស់ក្រុមអ៊ីតាលី ក្នុង
រយៈពេលជាច្រើនឆ្នាំមកនេះ។ នៅក្នុងការប្រកួតមួយភាគបួននៃជុំផ្ដាច់ព្រ័ត្រដែលជួបនឹងអង់គ្លេស
Chiellini ​មិនបានចូលរួមដោយសារមានរបួស។ ប៉ុន្ដែ Chiellini នឹងវិលត្រឡប់មកវិញ ចាប់ពីជុំពាក់
កណ្ដាលផ្ដាច់ព្រ័ត្រ ហើយនេះនឹងជាឧបសគ្គធំចំពោះ Thomas Muller និងក្រុមអាឡឺម៉ង់។

Miroslav Klose vs Andrea Barzagli


បើទោះជាមានអាយុ ៣៤ឆ្នាំ ប៉ុន្ដែ Miroslav Klose នៅតែបង្ហាញពីការត្រៀមខ្លួនជាស្រេចក្នុងពណ៌អាវ
Mannschaft ។ នៅក្នុងការប្រកួតជុំមួយភាគបួននៃជុំផ្ដាច់ព្រ័ត្រដែលជួបជាមួយក្រិក ខ្សែប្រយុទ្ធ Lazio
បានធ្វើអោយមានសង្ឃឹមដល់គ្រូបង្វឹក Joachim Low ដោយការទាត់បញ្ចូលទី បង្កើនគ្រាប់បាល់ឡើង
៣ ទល់នឹង ១ ។

ប៉ុន្ដែ Miroslav Klose នឹងត្រូវប្រឈមនឹង Andrea Barzagli ដែលជាកីឡាករខ្សែការពារដ៏ឆ្នើមបំផុត
របស់អ៊ីតាលី។ ជាមួយនឹងសមត្ថភាពតាមគ្រាប់បាល់ Andrea Barzagli បានធ្វើអោយក្រុមកីឡករ
របស់អង់គ្លេសមិនអាចទាត់បញ្ចូលទីបាន។ នេះនឹងក្លាយជាឧបសគ្គធំសម្រាប់ Klose ។

Mesut Ozil vs Daniele De Rossi


ជាមួយនឹងការផ្លាស់ប្ដូរយុទ្ធសាស្ដ្រ គ្រូបង្វឹក Joachim Low បានធ្វើអោយ Mesut Ozil មានឥទ្ធិពល
នៅក្នុងក្រុម Mannschaft។ ប្រសិនត្រូវបានរក្សាកម្រិតនោះ ខ្សែប្រយុទ្ធរបស់ Real Madrid នឹងក្លាយ
ជាប្រការគួរអោយខ្លាចបំផុតរបស់អាឡឺម៉ង់។ ប៉ុន្ដែ ការប្រកួតនៅយប់នេះ Ozil នឹងត្រូវប្រឈមមុខ
នឹង​ Daniele De Rossi ជាកីឡករដែលមានសកម្មភាពយ៉ាងល្អក្នុងពណ៌អាវរបស់ Azzurri នៅរដូវ
កាល EURO នេះ។

Mats Hummels vs Antonio Cassano


ការប្រកួតដ៏គួរអោយចាប់អារម្មណ៍របស់ Mats Hummels ​ក្នុងការប្រកួតកន្លងមករបស់ក្រុមអាឡឺម៉ង់
បានធ្វើអោយអតីតកីឡាករ Mannschaft គឺ Olaf Thon នឹកឃើញដល់រូបភាពដ៏អស្ចាររបស់ Franz Beckenbauer។

នៅក្នុងការប្រកួតយប់នេះជាមួយ អ៊ីតាលី កីឡាករ Mats Hummels នឹងត្រូវប្រឈមជើងដាក់គ្នាជាមួយ
Antonio Cassano ។ សមត្ថភាពតាមគ្រាប់បាល់ដ៏ល្អរបស់ Dortmund នឹងជាឧបសគ្គដ៏ធំសម្រាប់
កីឡាករដែលកំពុងពាក់អាវ AC Milan ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ BD


Tags: EURO sport foodball match