CamNews

យល់ដឹង 

អង់គ្លេស៖ «ផែន​ដី​ អាច​​មាន​​ព្រះ​អាទិត្យ​​ចំនួន​​ពីរ​​ តែ NASA ព្យា​យាម​លាក់​បាំង»

(អង់គ្លេស)៖ ការលើកឡើង ដោយមានអំណះអំណាងត្រឹមត្រូវ ពីអវកាសយានិកម្នាក់ បានធ្វើឲ្យគ្រប់គ្នា ស្រឡាំងកាំងដោយសារតែ លោកបានអះអាងច្បាស់ៗថា នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ មានព្រះអាទិត្យដល់ទៅពីរឯណោះ ប៉ុន្តែជាច្រើនទសវត្សរ៍មកនេះ អង្គការ NASA បានព្យាយាមលាក់បាំងការពិត ដ៏គួរឲ្យព្រឺព្រួចមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Mirror របស់អង់គ្លេស នារសៀលថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦។

អវកាសយានិក ដែលហ៊ានអះអាងបែបនេះ គឺលោក Paul Cox ជាអ្នកទទួលខុសត្រូវក្នុងការចាប់ សកម្មភាពភពពុធ គោចរឆ្លងកាត់ព្រះអាទិត្យ កាលពីខែមុន។ នៅអំឡុងពេល នៃការផ្សាយបន្តផ្ទាល់​នោះ លោកបាននិយាយទៅកាន់អ្នកទស្សនាថា «អ្នកប្រាកដជាសួរខ្លួនឯងហើយថា តើវត្ថុមូលធំ ដែលស្ថិតនៅខាងស្តាំព្រះអាទិត្យនោះ គឺជាអ្វី? ប្រាកដណាស់វាជាព្រះអាទិត្យមួយទៀតរបស់យើង»។

លោក Paul បន្តទៀតថា «ខ្ញុំមិនដឹងថា អ្នកធ្លាប់ដឹងថាពួកយើងមាន ព្រះអាទិត្យមួយទៀត ពីមុនមកដែរ ឬក៏អត់នោះទេ។ នេះហើយគឺជាវា ព្រោះ NASA មិនបានប្រាប់ការពិតនេះដល់យើង នោះឡើយ ពួកគេតែងតែព្យាយាមលាក់បាំង»។ អវកាសយានិករូបនេះ បានពិភាក្សាជាមួយ អ្នកអវកាសផ្សេងៗទៀត នៅលើយាន អំពីព្រះអាទិត្យទីពីរ រួចក៏លេចចេញពាក្យថា Nibiru ដែលជា ឈ្មោះផ្កាយព្រះគ្រោះមួយ ដែលត្រូវបង្ហោះពាសពេញប្រព័ន្ធអ៉ីធឺណែត ជាច្រើនឆ្នាំមកហើយ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលមានការលេចឮពីព្រះអាទិត្យទីពីរ ឬក៏ភពភ្លើង Nibiru ដ៏គួរឲ្យភ័យខ្លាច ដែលក្រុមទម្លាយរឿងសម្ងាត់ បានបញ្ចេញជាសាធារណជាច្រើនឆ្នាំមកនេះ។ ក៏ប៉ុន្តែមនុស្សមួយចំនួន មិនហ៊ាននឹងជឿនោះឡើយ ព្រោះវាមិនមែនជាឯកសារផ្លូវការ ដែលចេញ និងទទួលស្គាល់ដោយ NASA។ ដោយឡែកលើកនេះ គឺអវកាសយានិក ដែលជាមនុស្សមានបទ​ពិសោធន៍ និងកេរ្តិ៍ឈ្មោះមួយរូប​បានលើកឡើង និងបានបង្កការភ្ញាក់ផ្អើលសាជាថ្មី ថាតើពិតជាមានព្រះអាទិត្យមួយទៀត ដូចការលើកឡើងនេះ ដែរឬអត់?

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: NASA