ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១១ នាក់ បាន ស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះ យោធាសហរដ្ឋអាមេរិក "Hercules" ធ្លាក់ និងផ្ទុះឆេះ នៅឯអាកាស យានដ្ឋាន ប្រទេសអាហ្វហ្គានី ស្ថាន នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់យោធា អាមេរិក ។
យន្តហោះ យោធាសហរដ្ឋអាមេរិក "Hercules" ឬ The C-130 បាន ជួបគ្រោះអកុសលធ្លាក់និងផ្ទុះ ឆេះនៅវេលាម៉ោង ៧ និង ៣០ នាទី យប់ថ្ងៃព្រហស្បត្តិ៍ យប់មិញនេះ នៅឯអាកាសយានដ្ឋានអន្តរ ជាតិ Jalalabad ។ កងទ័ពសហរដ្ឋអាមេរិក តំណែងជា វីរៈសេនីយឯក លោក Brian Tribus ផ្តល់ ជាកិច្ចសម្ភាសន៍ដល់សារព័ត៌មាន AFP អោយដឹងថាជនរងគ្រោះ ៦ នាក់ដែលបានស្លាប់នោះគឺជា ក្រុមការងារបម្រើការអោយយោធាសហរដ្ឋអាមេរិក ខណៈ ជនរងគ្រោះស្លាប់ផ្សេងទៀត គឺជាក្រុម ម៉ៅការឯកជន ។
គួរបញ្ជាក់ថា យន្តហោះ យោធាសហរដ្ឋអាមេរិក "Hercules" ឬ The C-130 មានទំនួលខុសត្រូវ ខ្ពស់ទៅលើការដឹកជញ្ជូនទ័ព និងស្បៀង។ សេចក្តី រាយការណ៍ បញ្ជាក់អោយដឹងថា កងទ័ពសហ រដ្ឋអាមេរិក ជិត ១០,០០០ នាក់ កំពុងតែឈរជើង នៅ ទឹកដី ប្រទេស អាហ្វហ្គានីស្ថាន បន្ទាប់ពី មានគម្រោងផែនការដកទ័ពជាបណ្តើរៗ ត្រូវបាន ផ្លាស់ប្តូរ នាដើមឆ្នាំនេះ ។ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា សន្យាអោយដឹងថា នឹងមានវត្តមាន ទ័ពអាមេរិក បរិមាណតិចតួច តែប៉ុណ្ណោះនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ពោល ដាក់ អោយឈរជើង នៅស្ថានទូតអាមេរិក នា ចុងឆ្នាំ ២០១៦ ខាងមុខនេះ ។
បញ្ជាក់ ៖ រូបភាពឯកសារ យន្តហោះធន់តែមួយ Hercules ធ្លាក់កាលពីអតីតកាលនៅឥណ្ឌូនេស៊ី
សេចក្តីរាយការណ៍ ពីអង្គការ ណាតូ អោយដឹងថា ទ័ព បរទេស ប្រមាណ ១០០០ នាក់ កំពុងតែ មានវត្តមាននៅមូលដ្ឋាន ភាគខាងកើត ប្រទេស អាហ្វហ្គានីស្ថាន តំបន់ដែលគ្រោះអកុសលធ្លាក់ យន្តហោះខាងលើបានកើតឡើង ។ បណ្តាទ័ពបរទេស ទាំងអស់នោះ កំពុងតែធ្វើការ សហការណ៍ រួមគ្នាជាមួយនឹងទ័ព អាហ្វហ្គានីស្ថាន ជាង ៤០,០០០ នាក់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី