សំនួរ៖ នាងខ្ញុំបានរៀបការប្រមាណ ១០ឆ្នាំ មកហើយ មានកូន ២នាក់ ហើយនៅពេលនេះខ្ញុំមានអាយុ ៣៥ឆ្នាំ។នាកខ្ញុំ និងស្វាមី ចាប់ផ្តើមមានបញ្ហាជាមួយគ្នា ដោយសារអ្វីៗរបស់នាងខ្ញុំ ចាប់ផ្តើមរលុងលែងហាប់ណែន ដូចពេលមុនទៀត។នាងខ្ញុំចង់សួរ ថាតើគួរធ្វើបែបណា ទើបឲ្យអវយវៈភេទនាងខ្ញុំ មានលក្ខណៈល្អប្រសើឡើងវិញនោះ?
ចម្លើយ៖ ជាការពិត នាងគួរព្យាយាមហាត់ធ្វើចលនាសាច់ដុំ នៅត្រង់ជុំវិញអវយវៈភេទ ឲ្យរឹងមាំឡើងវិញ ព្រោះវាអាចធ្វើឲ្យអវយវៈភេទរបស់អ្នក មានលក្ខណៈហាប់ណែន ផ្តល់ឲ្យនូវភាពស្រណុកស្រួលដូចដើមវិញ។
ចំណែកវិធីហាត់ប្រឹងខ្ចឹបគូទ ក៏កាន់តែងាយស្រួលទៅទៀត ព្រោះអាចធ្វើនៅពេលណាកន្លែងណាក៏បាន។ អ្នកអាចធ្វើបានខណៈពេលអង្គុយនៅលើកៅអី មិនថានៅក្នុងផ្ទះ កន្លែងធ្វើការ ដោយផ្តើមដំបូងពីការប្រឹងក្បាលពោះ ដងខ្លួនឲ្យត្រង់ រួចប្រឹងខ្ចឹបគូទ ហើយរាប់មួយៗពី ១ ដល់ ១០ ទើបប្រលែងមកវិញទាំងសន្សឹមៗ។ នាងគួរព្យាយាមធ្វើបែបនេះ ឲ្យក្នុងមួយថ្ងៃពី ១០០ ទៅ ២០០ដង ក្នុងរយៈពេលត្រឹមតែ ៣ខែនោះ រសជាតិស្នេហារបស់អ្នក នឹងវិលមកវិញ ដោយមិនចំបាច់ចំណាយទាំងពេលវេលា ទាំងលុយកាក់ក្នុងការវះកាត់នោះទេ។ប្រសិនជាដៃគូរបស់នាងនៅតែមិនពេញចិត្តទៀត នាងគួរហាត់ផ្តល់ភាព ស្រណុកស្រួលដល់ដៃគួ ដោយប្រើមាត់ (អូរ៉ាល់សិច) ខ្លះ ក៏មិនអាក្រក់ណាស់ណាដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង