CamNews

តារា 

ជាការពិតទេដែល លោក Mario លួចក្បត់ចិត្តសង្សារ ព្រោះរិះគន់ពី Fans រឿងមុខអាក្រក់ ទៅអោបស្រីផ្សេងស្ងាត់ៗ?

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃលំដាប់ជួរមុខរបស់ប្រទេសថៃ លោក Mario Maurer ហាក់បីដូចជាមមាញឹកយ៉ាងខ្លាំងជាមួយនិងការងារសិល្បៈស្ទើរតែដកឃ្លាលែងរួច សូម្បីតែពេលខ្លះស្ទើរតែនឹងគ្មានពេលជួបជាមួយនិងមិត្តស្រីថែមទៀតផង ។ 

ទោះបីជាមិនសូវបានជួបមុខគ្នាជារឿយៗ ប៉ុន្តែលោក Mario Maurer នៅតែឆ្លៀតពេលទំនេរដើម្បីខលទៅមិត្ត និងនិយាយសួរសុខទុក្ខគ្នាទៅវិញទៅមក និងផ្តល់ជាកម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក ។

ដោយសារតែមិនទាន់មានក្រុមអ្នកគាំទ្រមួយចំនួនមិនទាន់អាចទទួលយកបានរវាងទំនាក់ទំនងស្នេហារបស់លោក Mario Maurer និងមិត្តស្រីនាង JunJera Junpitakchai ទើបធ្វើឲ្យតារាថៃទាំងពីរដួងនេះមិនដែលហ៊ានបង្ហោះរូបផ្អែមល្អែមណាមួយទាល់តែសោះ ។ ប៉ុន្តែអ្វីដែលអ្នកគាំទ្រមានចម្ងល់នោះគឺ លោក Mario Maurer បានបង្ហោះរូបថតផ្អែមល្អែមជាមួយនិងស្រីផ្សេង ហើយមាន Fans ខ្លះឆ្ងល់ចុះបើបង្ហោះរូបអោបគ្នាចឹងៗសង្សារតារាថៃនឹងមិនប្រច័ណ្ឌទេអី? ប៉ុន្តែការពិតទៅម្ទេសណាដែលមិនហិល ប៉ុន្តែរូបថតដែល លោក Mario Maurer បានបង្ហោះនោះគឺ លោកនិងនារីម្នាក់កំពុងតែរូបរឿងថ្មីជាមួយគ្នាប៉ុណ្ណោះ គ្មានអ្វីលើសពីនឹងទេ ៕

-ចុចអាន ៖ មិនដែលឃើញសោះ! បងស្រីបង្កើតរបស់ Mark prin ស្អាតហើយសាច់ឡើងសខ្ចី កាត់សក់ដូចកូរ៉េទៀត!





បញ្ជាក់៖ រូបថតរបស់លោក Mario ជាមួយតួឯកស្រីក្នុងរឿងថ្មីរបស់លោក ដែលមហាជនកំពុងតែមានការយល់ច្រឡំ




នេះគឺជារូបថតមិត្តស្រី Mario ដែលមហាជនរិះគន់ថានាង JunJera Junpitakchai មានមុខមាត់មិនស្អាត 


ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Mario Maurer JunJera Junpitakchai