CamNews

កូរ៉េខាងជើងប្រតិកម្មខ្លាំង ដោយសារអាមេរិកប្រើទង់ជាតិ ធ្វើជាផ្ទាំងស៊ីប

ក្រុងព្យុងយ៉ាងបានចោទប្រកាន់ចំពោះ ការប្រើប្រាស់ទង់ជាតិរបស់កូរ៉េខាងជើង ក្នុងសមយុទ្ធយោធា
របស់ ក្រុងវ៉ាស៊ីងតោន និងសេអ៊ូល ថាជាអំពើបង្កជម្លោះដ៏ខ្លាំងក្លា និងបានប្រកាសថា នឹងបង្កើនការ
គំរាមកំហែងផ្នែកអាវុធនុយក្លេអែរ។

ទាហានប្រមាណជា ២,០០០នាក់របស់អាមេរិក និងកូរ៉េខាងត្បូង រួមជាមួយនឹងរថក្រោះ យន្ដហោះ
ចម្បាំង ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង បានចូលរួមក្នុងសមយុទ្ធយោធារួមគ្នា។ គោលដៅដែលយក
មកធ្វើជាការវាយប្រហារក្នុងសមយុទ្ធនេះគឺការប្រតិកម្មតបទៅនឹងការវាយប្រហារនៅតាមព្រំដែន។

កូរ៉េខាងត្បូងបានអោយដឹងថា ទង់ជាតិរបស់កូរ៉េខាងជើង ត្រូវបានប្រើប្រាស់ដើម្បីប្ដេជ្ញាក្នុងការធ្វើ
អោយបរាជ័យចំពោះការឈ្លានពាន។

សមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង ត្រូវបានធ្វើឡើងដើម្បីរំឭកឡើងវិញនូវការកើតមាន
សង្គ្រាមកូរ៉េ កាលពីថ្ងៃទី ២៥ មិថុនា ឆ្នាំ ១៩៥០។ ក្រៅពីសមយុទ្ធខាងលើ ក្រុងវ៉ាស៊ីងតោន និង
សេអ៊ូល ក៏បានធ្វើការហ្វឹកហាត់ផ្នែកយោធានៅលើសមុទ្រលឿង ក្នុងរយៈពេល ៣ថ្ងៃ ដោយបាន
ប្រើប្រាស់យន្ដហោះចម្បាំង នាវាចម្បាំង រួមនឹងនាវាដឹកយន្ដហោះអាមេរិកផងដែរ។

ឆ្លើយតបទៅនឹងព្រឹតិការណ៍ខាងលើ ក្រសួងការបរទេសកូរ៉េខាងជើង អះអាងថា ការប្រើប្រាស់ទង់
ជាតិកូរ៉េខាងជើងធ្វើជាគោលដៅក្នុងការហាត់បាញ់ គឺជារូបភាពដែលលេចធ្លោបំផុតសម្រាប់ភាព
ឃោរឃៅរបស់អាមេរិក។ ការប្រកាសបានអោយដឹងថា "នេះគឺជាសកម្មភាពយោធាប្រកបដោយ
ភាពគ្រោះថ្នាក់ និងបង្កជម្លោះ ដែលទាក់ទឹននឹងនយោបាយ នៅពេលបាញ់គ្រាប់កាំភ្លើងសំដៅលើ
ទង់ជាតិរបស់ប្រទេសមួយដែលនៅមានវត្តមាន ដោយមិនបានប្រកាសសង្គ្រាម"។

នៅក្នុងប្រកាសថ្មីបំផុតនេះ កូរ៉េខាងជើងបានចោទប្រកាន់អាមេរិក ថាចង់លេបយកឧបទ្វីបកូរ៉េ ទាំង
ស្រុង ហើយអាវុធនុយក្លេអែរ នឹងជា "ដៅអាជ្ញាសឹកដ៏មានតម្លៃ និងខ្លាំងក្លា ដើម្បីទប់ស្កាត់សង្គាម
ក៏ដូចជារក្សាសន្ដិភាព និងស្ថេរភាព" ក្នុងតំបន់។ កូរ៉េខាងជើងក៏បានប្រកាសថា ៖ "នឹងបន្ដការគំរាម
ផ្នែកនុយក្លេអែរ ដើម្បីការពារខ្លួននៅចំពោះសត្រូវទាំងឡាយ រហូតដល់អាមេរិក ដែលជាប្រទេស
មហាអំណាចនុយក្លេអែរធំបំផុតក្នុងលោក លែងធ្វើគោលនយោបាយជាសត្រូវជាមួយសាធារណរដ្ឋ
ប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ"។

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានអោយដឹងថា ក្រុមអ្នកការទូតជាន់ខ្ពស់
របស់កូរ៉េខាងត្បូង និងរុស្ស៊ី នឹងមានកិច្ចប្រជុំមួយនៅក្រុងសេអ៊ូល ដើម្បីពិភាក្សារកវិធីសាស្ដ្រដែល
អាចកែលំអមកវិញនូវកិច្ចចចារ ៦ភាគីស្ដីពីនុយក្លេអែរ ដែលរួមមានប្រទេសរុស្ស៊ី អាមេរិក កូរ៉េខាង
ជើង ជប៉ុន ចិន និងកូរ៉េខាងត្បូង ដែលបានអាក់ខានតាំងពីខែធ្នូ ឆ្នាំ ២០០៨៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: north korea korea missile Army