បុរសម្នាក់បានបាញ់រះទៅលើមនុស្សជាច្រើននាក់នៅក្នុងវិហារសាសនាមួយ នៅអាមេរិក កាលពី
ម្សិលមិញ បណ្ដាលអោយមនុស្ស ៦នាក់ស្លាប់ នៅមុនពេលត្រូវបាននគរបាលចាត់ការ។
អំពើសាហាវនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ១០ និង ៣០នាទី ថ្ងៃទី ៥សីហា(ម៉ោង
ក្នុងស្រុក) នៅក្នុងវិហារសាសនា Sikh ក្នុងក្រុង Oak Creek រដ្ឋ Wisconsin សហរដ្ឋអាមេរិក។
អ្នកបានឃើញហេតុការណ៍នេះ បាននិយាយថា បុរសស្បែក.ស ម្នាក់ បានសម្រុកចូលទៅក្នុងផ្ទះ
បាយរបស់វិហារ ដែលនៅទីនោះមានស្ដ្រីជាច្រើនកំពុងរៀបចំអាហារ ហើយក៏បានបាញ់ប្រហារ
ស្ដ្រីទាំងនោះ។ ភ្លាមនោះ ជនដៃដល់ក៏បានរត់ចេញមកក្រៅ និងបានបាញ់សម្លាប់មនុស្ស ២នាក់
ទៀត។
ខ្មាន់កាំភ្លើងនេះ បានបាញ់ជាច្រើនគ្រាប់ទៅលើនគរបាលម្នាក់ នៅពេលនគរបាលនេះរត់មកកាន់
កន្លែងកើតហេតុ ប៉ុន្ដែបន្ទាប់មក ជនដៃដល់ក៏ត្រូវបាននគរបាលម្នាក់ផ្សេងទៀត បាញ់អោយដួល។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (FBI) យល់ថា អំពើបាញ់ប្រហារនេះគឺជាភេរវកម្ម ហើយ
ពួកគេកំពុងធ្វើការស្រាវជ្រាវ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE