សម្រាប់ពេលបច្ចុប្បន្ននេះ ការថតរូប (ទាំងគេថតឲ្យ ក៏ដូចជាថតដោយខ្លួន) រួចហើយ បង្ហោះចូល ក្នុងបណ្តាញទំនាក់ទំនង សង្គមនានា ដើម្បីចែករំលែក ប្រាប់ដល់មិត្តភក្តិ នូវសកម្មភាពថ្មីៗ របស់ ខ្លួន កំពុងតែមានការពេញនិយមយ៉ាងខ្លាំង នៅក្នុងសង្គមកម្ពុជាយើងសព្វថ្ងៃនេះ ជាពិសេសគឺក្នុង ស្រទាប់ មិត្តៗយុវវ័យ នេះតែម្តង។
ថាយុវវ័យយើងគាត់ចូលចិត្តទៅហើយ ចំណែកកីឡាករបាល់ទាល់ ដ៏ល្បីលំដាប់ថ្នាក់លេខ១ ពិភពលោក Lionel Messi រួមជាមួយនឹង កីឡាករបាល់បោះ ដ៏ឆ្នើមរបស់ អាមេរិច Kobe Bryant ក៏ មិនចាញ់ទៅនឹង យុវវ័យយើងដែរ។ តាមរយះវីដេអូមួយ ដែលបានបង្ហោះនៅលើ Youtube យើង ឃើញថា ទាំងកីឡាករ Meesi និង Kobe Bryant បានប្រកួតប្រជែងគ្នា ថតរូបដោយខ្លួនឯង រួចបង្ហោះ បង្អួតគ្នា ឌឺដាក់គ្នា មិនណយឡើយ គ្រប់ទីកន្លែង គ្រប់សកម្មភាព ដែលល្អៗ ស្អាតៗ នៅតាមបណ្តា ប្រទេស ដែលពួកគេទាំងពីរនាក់ បានធ្វើដំណើរទៅដល់។
តាមពិតទៅ នេះមិនមែនជាការប្រជែង ថតរូប បង្អួតគ្នា នៅក្នុងជីវិតពិតមែនទែន របស់កីឡាករល្បី ទាំងពីរនាក់ ខាងលើនោះទេ គឺវាគ្រាន់តែឈុតពាណិជ្ជកម្មថ្មី ដែលធ្វើឡើងដោយក្រុមហ៊ុន Turkish Airlines តែប៉ុណ្ណោះ។
សូមប្រិយមិត្តទស្សនា វីដេអូ ឌឺដងដាក់គ្នារវាង Messi និង Kobe នៅក្នុងវីដេអូពាណិជ្ជកម្មថ្មីមួយ ខាងក្រោមនេះ ទាំងអស់គ្នា៖
ដោយ៖ សិលា
វីដេអូ៖ youtube