ទូរស័ព្ទបត់ បែបសម្បកងាវ ធ្លាប់បានក្លាយជាការពេញនិយមទូទាំងពិភពលោក អស់មួយរយៈ
ពេល ហើយពេលនេះ Samsung បែរជាចង់វិលទៅរកអតីតកាលនេះ ដោយការឧទ្ទេសនាម
ស្មាតហ្វូន ប្រភេទបត់ ដំណើរការដោយ Android ដែលមានឈ្មោះថា Samsung G9098 ។
អំពីគ្រឿងម៉ាស៊ីន Samsung G9098 គឺជាទូរស័ព្ទឆ្លាតវៃ ស៊ីម ២ ដែលត្រូវបានបំពាក់អេក្រង់
Super AMOLED 3,67 inch កម្រិតរីសូលូសឹន WVGA 480x800 pixels និងមានមុខងារជួយឱ្យ
អ្នកប្រើប្រាស់ ទទួលបានភាពងាយស្រួល នៅពេលមិនចង់លាគម្រប ដោយសារមានអេក្រង់
មួយផ្សេងទៀត នៅខាងខ្នងរបស់វា។ ស្មាតហ្វូនបត់ ប្រភេទសម្បកងាវនេះ មានបំពាក់ប្រូសេ
សឺរ Snapdragon quad-core 2,3 Ghz រួមនឹងកាមេរ៉ា 13 megapixel ។
ចំណែកថ្មីវិញ មានថាមពលត្រឹមតែ 1.900 mAh ដែលជាប្រការអវិជ្ជមានមួយ សម្រាប់ស្មាត
ហ្វូន ដែលមានអេក្រង់ ២ ។ ធៀបនឹងស្មាតហ្វូនបច្ចុប្បន្ន Samsung G9098 នាំមកនូវរចនាបទ
“បុរាណ” សម្រាប់អ្នកដែលស្រឡាញ់ចូលចិត្ត ភាពខុសប្លែកពីគេ។
ស្មាតហ្វូន Samsung G9098 មានអេក្រង់ ២
អ្នកអាចប្រើប្រាស់អេក្រង់ខាងក្រៅ ដូចទៅនឹងស្មាតហ្វូនទូទៅ
មកដល់បច្ចុប្បន្ន ពុំទាន់មានប្រភពណាមួយ អះអាងអំពីតម្លៃលក់ ក៏ដូចជាកាលបរិច្ឆេទនៃការ
ដាក់លក់ជាផ្លូវការ របស់ Samsung G9098 នៅឡើយ។ ប៉ុន្ដែ ប្រភពខ្លះថា Samsung G9098
នឹងបង្ហាញវត្តមានដំបូងគេ នៅប្រទេសចិន។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ fonearena/gsmarena