CamNews

យល់ដឹង 

ក្នុងរថយន្ដ កន្លែងណា មានសុវត្ថិភាពបំផុត?

នៅកម្ពុជា រថយន្ដដែលធ្វើចរាចរណ៍លើដងផ្លូវ គឺមានច្រើន   ហើយថ្មីៗនេះ រថយន្ដក្រុងសាធា
រណៈ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ តាមដងវិថីព្រះមនីវង្ស និងគ្រោងនឹងដំណើរការពីរខ្សែទៀត
នៅពេលឆាប់ៗខាងមុខ ដូច្នេះ រថយន្ដដែលធ្វើចរាចរណ៍ក្នុងក្រុងភ្នំពេញ នឹងកាន់តែមានច្រើន។
ដើម្បីបញ្ចៀសគ្រោះថ្នាក់ នៅពេលរថយន្ដប៉ះទង្គិចគ្នាដោយយថាហេតុ អ្នកដំណើរ ត្រូវស្វែង
យល់អំពីទីតាំងសុវត្ថិភាពនៅក្នុងរថយន្ដ ដូចខាងក្រោម។



១. នៅលើរថយន្ដដឹកភ្ញៀវធុនតូច

ការពិសោធបានបង្ហាញថា កន្លែងសុវត្ថិភាពបំផុតសម្រាប់អ្នកជិះនៅក្នុងរថយន្ដដឹកភ្ញៀវធុនតូច
គឺនៅចំកណ្ដាលរថយន្ដ។ នៅទីតាំងនេះ ភ្ញៀវទទួលគ្រោះថ្នាក់តិចបំផុត ពីការប៉ះទង្គិចទាំង ៤
ទិស។

ចំណែកកន្លែងដែលគ្រោះថ្នាក់បំផុត គឺជួរកៅអីដែលនៅជាប់នឹងបង្អួច ៖ ពេលមានគ្រោះថ្នាក់ អ្នក
ដែលអង្គុយនៅត្រង់ចំនុចនេះ ងាយនឹងត្រូវគេជាន់ពីលើ ត្រូវរបួសដោយសារកញ្ចក់ និងពិបាក
គេចចេញទៅក្រៅ។

២. នៅលើរថយន្ដតូចលក្ខណៈគ្រួសារ

អ្នកជំនាញខាងសុវត្ថិភាពយល់ថា ទីតាំងសុវត្ថិភាពបំផុត នៅលើរថយន្ដតូចលក្ខណៈគ្រួសារ
គឺនៅខាងក្រោយកៅអីអ្នកបើកបរ ហើយល្អបំផុត គឺនៅត្រង់កណ្ដាលរថយន្ដ។ ការស្រាវជ្រាវ
ទៅលើគ្រោះថ្នាក់រាប់ពាន់ករណី ឱ្យដឹងថា អ្នកដែលអង្គុយនៅកណ្ដាល និងខាងក្រោយអ្នក
បើកបរ មានរបួសតិចជាងដល់ទៅ ៦០% ធៀបនឹងអ្នកដំណើរអង្គុយនៅកន្លែងផ្សេងពីនេះ។

៣. នៅលើរថយន្ដក្រុង

ប្រសិនអ្នកតែងតែ ធ្វើដំណើរតាមរថយន្ដក្រុង  ល្អបំផុតគឺគួរតែជ្រើសរើសកៅអីដែលនៅក្នុងជួរ
ខាងស្ដាំ។ ដោយសារច្បាប់ចរាចរប្រកាន់ស្ដាំដូចប្រទេសយើងនេះ រថយន្ដបញ្ច្រាសទិសនឹងបរ
ខាងឆ្វេងនៃរថយន្ដដែលអ្នកកំពុងជិះ ដូច្នេះ ប្រសិនមានការប៉ះទង្គិច ភ្ញៀវដែលអង្គុយនៅខាង
ស្ដាំនឹងរងរបួសតិចជាង អ្នកអង្គុយនៅខាងឆ្វេង។

កន្លែងដែលគ្រោះថ្នាក់បំផុតក្នុងរថយន្ដក្រុង គឺនៅត្រង់ទ្វាររថយន្ដ។ សម្រាប់កន្លែងចង្អៀត ដែល
តម្រូវឱ្យឈរ នោះអ្នកត្រូវតែប្រុងប្រៀបខ្លួន ដោយឈរកន្ធែកជើងស្មើនឹងស្មា ដើម្បីអាចរក្សា
តុល្យភាព នៅពេលមានហេតុការណ៍កើតឡើង។

សម្រាប់អ្នកដំណើរដែលមិន “ដណ្ដើម” បានកៅអីសុវត្ថិភាព នោះសូមកុំមានការព្រួយបារម្ភ ដោយគ្រាន់តែប្រុងប្រយ័ត្នឱ្យបានគ្រប់ជ្រុងជ្រោយ។ សម្រាប់អ្នកបើកបររថយន្ដ ក៏គួរតែយកចិត្ត
ទុកដាក់ឱ្យបានខ្ពស់ ពិសេសគឺត្រូវដឹងថា ភ្ញៀវទាំងអស់នៅលើរថយន្ដ កំពុងផ្ញើជីវិតលើខ្លួន៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LS


Tags: Car-Seat Safety Tips car