CamNews

ទូរស័ព្ទ 

លេចចេញរូបរាង Galaxy Note 5 ​ម៉ូដែលគំរូ មុនម៉ោងបង្ហាញខ្លួន

នៅវេលាយប់ជាងនេះបន្តិចទើប Note 5 ត្រូវបានក្រុមហ៊ុន Samsung បង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែសម្រាប់ ពេលនេះរូបរាងរបស់វា ត្រូវបានគេនាំគ្នាចែករំលែកស្ទើរតែពាសពេញអ៊ីនធឺណេតទៅហើយ។ តាមរយះ បណ្តារូបភាពទាំងនោះ លទ្ធភាពច្រើនដែល Note 5 នឹងមានបីពណ៌សម្រាប់ជ្រើសរើស ក្នុងនោះមាន ពណ៌ស ខ្មៅ និងទឹកមាស ដែលពណ៌ទាំងនេះសុទ្ធតែជាពណ៌ប្រចាំត្រកូលរបស់ក្រុមហ៊ុន ហើយវាពិត ជាគួរឲ្យសោកស្តាយណាស់ បើសិនជា Samsung មិនធ្វើការផលិតពណ៌ត្បូងបៃតង។

អាន៖ ប្រើ iPhone ចំនួន ៨គ្រឿង ធ្វើជាស្បែកហ្រ្វាំងលើរថយន្ត Porsche 911 តើចាប់ជាប់ទេ? (មានវីដេអូ)

អាន៖ Samsung ជិតធ្វើការបង្ហាញ ថែប្ល៊ែតអេក្រង់យក្ស 18.4 inch?

តាមរយះរូបភាពទាំងនោះដដែល យើងអាចកំណត់បានថា ប៊ិច S Pen ថ្មីនឹងប្រើប្រាស់រឺស័រដោយ យើងអាចយកវាចេញបាន ដោយគ្រាន់តែចុចលើវា។ ចំណែកគែមព័ទ្ធជុំវិញអេក្រង់វិញ គឺមិនស្តើងដូច ទៅនឹង Galaxy A8 ដែលទើបតែបង្ហាញខ្លួនកាលពីពេលថ្មីៗនេះទេ។ នៅវេលាយប់ជាងនេះបន្តិច ទើបប្រិយមិត្តទាំងអស់គ្នា បានដឹងច្បាស់ការណ៍ស្តីពីលក្ខណៈសម្បត្តិរបស់ Note 5។ ប៉ុន្តែជាក់ស្តែង តាមព័ត៌មានចចាមអារាមបានឲ្យដឹងថា ស្មាតហ្វូនមាន រ៉េមដល់ទៅ 4GB ឯណោះ។

អាន៖ មានដឹងទេថា Apple ចំណាយប្រាក់ប៉ុន្មានទៅ ក្នុងការធានាសុវត្ថិភាពដល់លោក CEO Tim Cook?

សម្រាប់អ្នកគាំទ្រស្មាតហ្វូនរបស់ Samsung សូមកុំភ្លេចតាមដានព្រឹត្តិការណ៍បង្ហាញស្មាតហ្វូនស៊េរី ទំនើបចុងក្រោយ "Samsung Unpacked 2015" នៅវេលាម៉ោង ១០ យប់ ប៉ុន្មានម៉ោងទៀតនេះ។

គួរបញ្ជាក់ផងដែរថា Note 5 នៅក្នុងបណ្តារូបភាពខាងលើនេះ គឺគ្រាន់តែជាម៉ូដែលគំរូ (ស្មាតហ្វូនជ័រ) ដូច្នេះវាពិតណាស់មិនអាចបង្ហាញនូវភាពរលោងស្អាត ដូចនឹងម៉ូដែលផ្លូវការពិតប្រាកដនោះទេ៕

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Nowhereelse, Tinhte


Tags: Galaxy note 5 Smartphone Samsung Hightech