(អាមេរិក)៖ Kim Kardashian តារាចម្រៀងល្បីខាងសិចស៊ី មិនធម្មតា ពេលនេះបានចេញមុខ ប្រកាសប្រាប់ពិភពលោក ឲ្យត្រៀមមើលរូបភាពអាក្រាត លក្ខណៈ Selfie របស់ខ្លួនជាថ្មី បន្ទាប់ពីនាងធ្លាប់ប្រកាសថតអាក្រាត នៅពេលដែលនាងមានកូន ប្រុសឈ្មោះ Saint លើកដំបូង កាលពីចុងឆ្នាំ២០១៥ កន្លងទៅនេះ។
នាង Kim Kardashian មានវ័យ៣៥ឆ្នាំហើយ មុនកំណើតកូនប្រុសនេះ នាងក៏មានកូនស្រីអាយុ៣ឆ្នាំម្នាក់ដែរ ជាមួយស្វាមី Kanye West ហើយការថតរូបអាក្រាតបែប Selfie នេះ ធ្វើឲ្យតារាស្រីរូបនេះយល់ថា វាពិតជាធ្វើឲ្យនាងមានអារម្មណ៍ល្អណាស់។ ក្រោយពីកើតកូនរួច Kim Kardashian ចង់ថតអាក្រាតបង្ហាញរូបរាងជាថ្មី បង្ហាញទស្សនិកជន បន្ទាប់ពីនាងបាត់បង់ទម្ងន់អស់៧០ផោនវិញ ហើយស្វាមីនាង ក៏គាំទ្រការសម្រេចចិត្តរបស់ភរិយាដែរ៕
http://images.lollipop.sg/files/article/images/gallery/2016/07/k.jpeg
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង