ព័ត៌មានកំសាន្ត ៖ បវរកញ្ញាជនជាតិវៀតណាមដែលបានជាប់នៅក្នុងឆ្នាំ ២០១២ មានក្តីត្រេកអរយ៉ាងខ្លាំងក្រោយដឹងថា លោកប្រធានាបតី Obama បានចុះទៅទស្សនកិច្ចនៅក្នុងប្រទេសរបស់ខ្លួន ។
កាលពីពេលរសៀលថ្ងៃទី ២៤ ខែឧសភា កញ្ញ Thu Thao និងមិត្តប្រុសរបស់នាងបានធ្វើការបង្ហាញខ្លួន ដើម្បីទទួលស្វាគមន៍លោកប្រធានាបតី Barack Obama នាងបានស្លៀកពាក់សម្លៀកបំពាក់ យ៉ាងស្រស់ស្អាត និងថែមទាំងមានតម្លៃខ្ពស់ថែមទៀតផង ហើយមុខមាត់របស់នាងគឺពោលពេញទៅដោយស្នាមញញឹមគួរឲ្យស្រលាញ់ថែមទៀតផង ។
នាងបាននិយាយថា នាងពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ នាងមានកិត្តិយសខ្ពង់ខ្ពស់ណាស់ ដែលមានវត្តមាននៅទីនេះ នាងបន្ថែមទៀតថា ខ្ញុំកោតសរសើរលោក ប្រធានាបតី Barack Obama ខ្លាំងណាស់ ព្រោះគាត់មិនត្រឹមតែជាប្រធានាធិបតីនៃមេដឹកនាំទេ គាត់ថែមទាំងមនុស្សម្នាក់ដែលមានមនុស្សធម៌ នៅក្នុងខ្លួនគួរឲ្យគោរពខ្លាំងណាស់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14