បន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់ ក្រុម hacker មានឈ្មោះល្បីបំផុតក្នុងពិភពលោកដែល
គេធ្លាប់ស្គាល់ឈ្មោះថា Anonymous នោះ បានជាប់ចំណាត់ថ្នាក់លេខរៀងទី ៣៦ ក្នុងបញ្ជី
ឈ្មោះ Top ១០០ នៃបណ្តាបុគ្គលដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងពិភពលោកនាពេល
បច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតជ្រើសរើស online ដើម្បីឆ្លងយោបល់ពីសំ
ណាក់អ្នកអានទូទៅក្រុម Anonymous ថែមទាំងបាននាំមុខលើគូរប្រជែងរបស់ខ្លួន និងមាន
ឈ្មោះស្ថិតនៅក្នុងលំដាប់លេខរៀងទី ១ ដែលមានន័យថាជាក្រុមដែលមានឥទ្ធិពលខ្លាំងបំ
ផុតនៅក្នុងក្រសែភ្នែកនៃអ្នកអានទស្សនាវដ្តី Time ទៀតផង។
អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍បន្ថែមទៀតនៅក្នុងបញ្ជី Top ១០០ បណ្តាបុគ្គលដែល
មានឥទ្ធិពលបំផុតពេលបច្ចុប្បន្ន ក្នុងនោះក៏មានឈ្មោះរបស់លោក Barack Obama ដែលជា
ប្រធានាធិបតីរបស់អាមេរិក, មហាសេដ្ឋី Warren Buffett, កីឡាករវាយ tennis លេខ ១ លើ
ពិភពលោក Novak Djokovic,និង កីឡាករបាល់ទាត់ Lionel Messi ផងដែរ។
ក្រុម Anonymous រយៈកាលកន្លងមកថ្មីៗនេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងពិភព
អ៊ីនធើណែតនៅទូទាំងពិភពលោក អាស្រ័យលើទង្វើ" ទុច្ចរិត "របស់ខ្លួនក្នុងការវាយលុក
គេហទំព័ររបស់ប្រធានាធិបតីនៃប្រទេសមួយចំនួនរួមមាន Tunisia, Algeria, Zimbabwe រហូត
ដល់ប្រទេសចិន ប្រទេសអាមេរិក វាយលុកលើគេហទំព័រ CIA និងពេលថ្មីៗបំផុតនេះគឺការ
វាយលុកលើគេហទំព័ររបស់ FBI ជាដើម។
ប៉ុន្តែក៏មានមតិមិនតិចនោះទេដែលបានលើកឡើងថា Anonymous មិនគួរត្រូវបានយកមក
រៀបឈ្មោះនៅក្នុងការតំរៀបឈ្មោះខាងលើនេះឡើយ ក៏ព្រោះតែគេមិនអាចធ្វើការកំណត់
បានច្បាស់ពីអត្តសញ្ញាណ បរិមាណ ក៏ដូចជាព្រំដែននៃការធ្វើសកម្មភាពរបស់ក្រុមសម្ងាត់
មួយនេះ។
Anonymous គឺជាក្រុម Hacker មានឈ្មោះល្បីបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។
សមាជិកភាគច្រើនរបស់ក្រុមនេះគឺពួកគេជា Hacker មកពីតំបន់ផ្សេងៗគ្នានៅពាសពេញ
ពិភពលោក រីឯសកម្មភាពរបស់ពួកគេក៏ប្រព្រឹត្តឡើងទៅតាមសំលេងភាគច្រើនផងដែរ
ដែលមានន័យថាប្រសិនបើមានសមាជិកណាម្នាក់ធ្វើការស្នើសុំវាយលុកលើគេហទំព័រណា
មួយ គឺត្រូវមានការចូលរួមយល់ព្រមពីមតិភាគច្រើនទើបអាចប្រព្រឹត្តទៅបាន។
កេរ្តិ៍ឈ្មោះរបស់ក្រុម Anonymous ត្រូវបានគេស្គាល់តាំងពីឆ្នាំ ២០០៣ មកម្ល៉េះថាគឺជាអ្នក
តំណាងអោយសមាគមន៍អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតអានាមិកទូទាំងពិភពលោក។
និមិត្តសញ្ញាសំខាន់របស់ក្រុមនេះគឺស្រោមមុខសិប្បនិម្មិត Guy Fawker ជាមួយនឹងស្នាម
ញញឹមដូចបិសាច និងមានពណ៌សជាលក្ខណៈពិសេស។
នៅចំពោះមុននៃពាក្យចោទប្រកាន់ពីសំណាក់ក្រុមអាជ្ញាធរ, Anonymous បានលើកឡើង
ថាពួកគេធ្វើគឺព្រោះតែសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ, សំដែងការប្រឆាំងនៅចំពោះមុខ
ទង្វើត្រួតតា្រក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតរបស់បណ្តាស្ថាប័នអាជ្ញាធរនៅទូទាំង
ពិភពលោក ក្នុងទិសដៅជួយសម្របសម្រួលដល់ក្រុមអ្នកសារពត៌មានទូទៅ៕
ប្រភព៖ Infonet
ដោយ៖ រស្មី