CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលមើលវីដេអូ លោក អូប៉ាម៉ា ជួយសង្គ្រោះស្រ្តីខ្យល់គរ ម្នាក់ អំឡុងពេលធ្វើសន្និសិទកាសែត

ព័ត៌មានអន្តរជាតិ ៖ វីដេអូមួយ បានក្លាយជាបេក្ខភាពវីដេអូ ដែលមានអ្នកចូលទស្សនាច្រើន
គួរសម   ខណៈគេហទំព័រសារព័ត៌មានពិភពលោក  ចាប់អារម្មណ៍ចុះផ្សាយនៅលើទំព័រមុខ
របស់ខ្លួន នោះគឺ ស្តីពីវីដេអូ  ដែលនិយាយពីសកម្មភាពរយៈពេលខ្លីមួយ  របស់លោកប្រធា
នាធិបតីសហរដ្ឋអាមេរិក  លោក បារ៉ាក់ អូប៉ាម៉ា  ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះមា្នក់    ពីការ
ដួលសន្លប់  ដោយសារតែខ្យល់គរ   អំឡុងពេលនៃការធ្វើសន្និសិទកាសែតមួយនៅឯសេត
វិមាន នារដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។

គួររំឭកផងដែរថា     ស្រ្តីមានផ្ទៃពោះ  ប៊ិះនឹងដួលសន្លប់ដោយសារតែខ្បល់គរខាងលើនេះ
មានឈ្មោះថា លោកស្រី Karmel Allison  ។ យ៉ាងណាមិញ  បើនិយាយពីមូលហេតុចម្បង
ដែលអាចបណ្តាលអោយស្រ្តីរូបនោះ  ខ្យល់គរ  ខានតែបាននោះ  ក៏ព្រោះតែអាកាសធាតុ
ក្តៅសមល្មមនៅក្នុងរដ្ឋធានីមួយនេះ អមទៅការឈរយូរគ្រាន់បើ អំឡុងពេលនៃសន្និសិទ
សារព័ត៌មានរបស់លោកប្រធានាធិបតីរូបនេះ។

អំឡុងពេលនៃការស្ទុះទៅចាប់បាន  និងជួយសង្គ្រោះ  ស្រ្តីជាជនរងគ្រោះនោះ លោក អូប៉ា
ម៉ា បានលាន់មាត់ ​  អមទៅដោយការលេងសើចបន្តិចថា   ៖  ខ្ញុំចាប់បានហើយ លោកស្រី
ពិតជាមិនអីទេមែនទេ?  នេះទំនងជាខ្ញុំនិយាយយូរពេកហើយមើលទៅ  បានជាលោកស្រី
មានអាការៈធឹងធោងយ៉ាងដូច្នេះ។   ដោយឡែក  បើយើងងាកក្រឡេកទៅមើលសាររបស់
លោកស្រីវិញ  ក៏បានគូសបញ្ជាក់ត្រលប់ទៅវិញផងដែរថា   ៖  ខ្ញុំពិតជាមិនអីនោះទេ នាង
ខ្ញុំគ្រាន់តែមានអារម្មណ៍     រាងមិនសូវស្រួលបន្តិចតែប៉ុណ្ណោះ  សូមថ្លែងអំណរអរគុណជា
ខ្លាំង ដល់លោកប្រធានាធិបតី ដែលបានជួយនាងខ្ញុំ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់
តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- អាកាសយានដ្ឋាន និងសាលារៀនជាច្រើនកន្លែងបិទទ្វារ ក្រោយមានការចុះ អ័ព្ទជាខ្លាំង
- ទៅមើលវីដេអូឯកសារ រំជួលចិត្ត ស្រក់ទឹកភ្នែក ឧបទ្ទេវហេតុធ្លាក់យន្តហោះ នៅឡាវ
- អាកាសយាននិក ខ្មែរ ម្នាក់បានស្លាប់នៅក្នុងឧបទ្ទេវហេតុ ធ្លាក់យន្តហោះនៅឡាវ
- រកឃើញសាកសព ១១ នាក់ពីទីវាល កន្លែងធ្លាក់យន្តហោះនៅឡាវ
- ៤៩ ត្រូវបានគេជឿថា ស្លាប់ ក្រោយយន្តហោះ អាកាសចរណ៍ឡាវ ធ្លាក់ចូលទន្លេមេគង្គ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Barack obama USA US United states White House fainting woman