ប្រធានាធិបតីអាមេរិក Barack Obama រួមនឹងលោកជំទាវ និងកូនៗ កាលពីថ្ងៃទី ២៣កន្លងទៅ
បាននាំគ្នាចូលរួមក្នុងការបម្រើម្ហូបអាហារដល់ក្រុមអតីតយោធា នៅក្រុង Washington ក្នុងពិធី
បុណ្យអំណរគុណ (Thanksgiving)។
បន្ទាប់ពីពិធីលើកលែងទោសមាន់បារាំងតាមប្រពៃណី ក្នុងសួនមួយនៅសេតវិមាន ប្រធានាធិបតី
អាមេរិក Barack Obama រួមនឹងលោកជំទាវ Michelle និងកូនស្រី Sasha បានទៅកាន់មន្ទីរថែទាំ
ចាស់ជរានៃកងកម្លាំងប្រដាប់អាវុធ នៅ Washington ដើម្បីបម្រើអាហារសម្រាប់អតីតយោធាទាំង
នោះ នេះបើតាមទំព័រ AP។
មន្ទីរ ថែទាំចាស់ជរាខាងលើនេះ គឺជាកន្លែងថែទាំអតីតទាហានចំនួន ៤០៥នាក់ ដែលធ្លាប់បាន
ចូលរួមក្នុងបេសកកម្មជាច្រើនរបស់កងទ័ពអាមេរិក រាប់ចាប់តាំងពីសង្គ្រាមលោកលើកទីមួយ។
លោក Obama បម្រើម្ហូបសាច់មាន់បារាំង។ ប្រធានាធិបតីអាមេរិក មានការសប្បាយរីករាយជាខ្លាំង
ខណៈលោកចាប់ដៃ និងនិយាយគ្នាលេងជាមួយអតីតទាហានទាំងនោះ។ លោកជំទាវ Michelle
Obama ទទួលខុសត្រូវក្នុងការបម្រើម្ហូបជាបន្លែ។ ចំណែកកូនស្រី Sasha បម្រើមុខម្ហូបដំឡូងបារាំង
ចៀន។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail