(ម៉ូស្គូ)៖ សមាជិកថ្មីប្រមាណ២០នាក់ នៃក្រុមឧទ្ទាម ISIS ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ខណៈពួកគេកំពុងព្យាយាម ជ្រើសរើសក្រុមសកម្មប្រយុទ្ធថ្មីបន្ថែមទៀត ដើម្បីចូលរួមជាមួយក្រុម ISIS នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា។
ប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា នៅអំឡុងពេលប្រតិបត្តិការរួមគ្នាមួយ នៃក្រុមសហព័ន្ធភ្នាក់ងារសន្តិសុខ (FSB) និងក្រុមកងកម្លាំងប៉ូលិស បានចាប់ខ្លួនជនសង្ស័យប្រមាណ២០នាក់ សង្ស័យពាក់ព័ន្ធជាមួយក្រុម ISIS។ ប្រភពដដែលក៏បានបញ្ជាក់ទៀតថា ក្រុមមនុស្សដែលត្រូវបានចាប់ខ្លួននេះ គឺកំពុងស្វែងរក និងជ្រើសរើសសមាជិកថ្មី នៅក្នុងទីក្រុងម៉ូស្គូ ដើម្បីចូលទៅក្នុងក្រុម ISIS៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី