ព័ត៌មានអន្តរជាតិ ៖ កាលពីថ្ងៃច័ន្ទនេះ ទីភ្នាក់ងារ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ក្រោយពីបានដក ស្រង់សេចក្តីថ្លែងការណ៍ពី ក្រសួង សុវត្ថិភាព សាធារណៈ បានចេញអត្ថបទ សារព័ត៌មានអោយ ដឹងថា យ៉ាងហោចណាស់ ជនសង្ស័យ ៣ នាក់ផ្សេងទៀត ត្រូវបានចាប់ឃាត់ខ្លួនហើយ ក្រោយពី មានករណី បើកការវាយប្រហារ ចាក់សម្លាប់ នៅទីសាធារណៈ រង្គាល កាលពីថ្ងៃសៅរ៍ កន្លងទៅ នេះនៅឯ ស្ថានីយ៍រថភ្លើងមួយកន្លែង ស្ថិតនៅក្នុងក្រុង Kunming ។
បន្ថែមពីលើនេះ ទីភ្នាក់ងារ សារព័ត៌មាន ដដែល បន្តអោយដឹងថា ក្រុមអាជ្ញាធរ ប្រចាំតំបន់បាន មានជំនឿជាក់ អោយដឹងថា ជនសង្ស័យទាំងអស់ ដែលត្រូវបានចាប់ឃាត់ខ្លួន និង បាញ់សម្លាប់ នោះ មាន ៨ នាក់ ខណៈ ៤ នាក់ ត្រូវបានបាញ់សម្លាប់ នៅនឹងកន្លែងកើតហេតុ (កន្លែងវាយប្រ ហារ) និង ៤ នាក់ផ្សេងទៀត ត្រូវបានចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ខណៈពេលដែលមួយចំនួនផ្សេង ទៀតបានបន្តរត់គេចខ្លួននៅឡើយ។
គួររំឭកផងដែរថា កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ករណីវាយប្រហារ ចាក់សម្លាប់មនុស្ស រង្គាល នៅ តាមទីសាធារណៈ ពីសំណាក់ ក្រុមឈុតខ្មៅ មានគ្នាជាច្រើននាក់ វាយប្រហារទៅ ស្ថានីយ៍រថភ្លើង មួយកន្លែងនោះ បានបណ្តាលអោយមនុស្ស យ៉ាងហោច ២៨ នាក់ ស្លាប់បាត់បង់ជីវិត ខណៈច្រើន ជាង ១១៣ នាក់ ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង ស្រាល ។ យ៉ាងណាមិញ អាជ្ញាធរក្នុង តំបន់បានហៅការវាយប្រហារលើកនេះ ថាជាស្នាដៃ របស់ក្រុមភារវជន ៕
អាន - ក្រុមមនុស្ស ផ្អើលរត់ ទៅបរិច្ចាកឈាម ក្រោយសោកនាដកម្ម ចាក់សម្លាប់មនុស្ស រង្គាល (មានវីដេអូ)
អាន - ហោចណាស់ ២៧ នាក់ស្លាប់ ក្រោយវាយប្រហារ យ៉ាងសាហាវបំផុត ក្រុមឈុតខ្មៅ ដៃប្រ ដាប់ ដោយកាំបិទ គ្រប់ដៃ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន