ប្រភពព័ត៌មានពី SamMobile ដែលជិតស្និតបំផុតជាមួយ Samsung បានឲ្យដឹងថា ក្រុមហ៊ុនទូរស័ព្ទ កូរ៉េខាងត្បូង នឹងធ្វើការបង្ហាញណែនាំនូវម៉ូដែល Galaxy Note 3 តំលៃទាបជាងមុនមួយ ដែលមាន ឈ្មោះថា Galaxy Note Lite ជាមួយនឹងពណ៌បៃតង ដ៏ស្រស់ស្អាត។ ជាក់ស្តែង ពេលវេលាបង្ហាញខ្លួន Galaxy Note 3 តំលៃទាបនេះ នៅយូរខែទៀត។ បើតាមការសន្និដ្ឋាន ស្មាតហ្វូននេះ នឹងត្រូវបានគេ បង្ហាញខ្លួន ឆាប់បំផុតក៏នៅក្នុងខែមីនា ឆ្នាំក្រោយដែរ។
ជាក់ស្តែង Galaxy Note 3 Lite នឹងមានកូដម៉ូដែល SM-N7505 ជាមួយនឹងការកាត់បន្ថយ នូវរូប សណ្ឋាន Hardware មួយចំនួន បើប្រៀបជាមួយនឹង Note 3 ដែលកំពុងមានមុខនៅលើទីផ្សារ បច្ចុប្បន្ន នេះ។ Galaxy Note 3 Lite អាចនឹងត្រូវបានគេបំពាក់នូវអេក្រង់ទំហំ 5,49 ឬ 5,7 inch។ ទន្ទឹមនឹងនោះ កាមេរ៉ាក្រោយរបស់វា ក៏ត្រូវបានគេបន្ថយមកនៅត្រឹម 8 megapixel។ រីឯបច្ចេកវិទ្យាអេក្រង់ក៏នឹងត្រូវ ប្តូរពីប្រភេទ Super AMOLED ដូចនៅលើ Note 3 មកនៅបច្ចេកវិទ្យា LCD ដូចទៅនឹងស្មាតហ្វូន Galaxy S4 Active វិញ។
មិនដូចទៅនឹង Galaxy Grand Lite ឡើយ phablet Galaxy Note 3 Lite នៅតែត្រូវបានគេបំពាក់នូវ CPU, RAM ប្រភេទលំដាប់កំពូលៗ នាបច្ចុប្បន្ននេះដែរ។ Note 3 Lite ត្រូវបានគេជឿជាក់ថា វាគឺជា ស្មាតហ្វូនដែលខ្លាំងមួយ គ្រាន់តែវាត្រូវបានកាត់បន្ថយនូវលក្ខណៈសម្បត្តិពិសេស មួយចំនួន ដើម្បី ដាក់លក់ក្នុងតំលៃសមរម្យជាងមុនបន្តិច (មិនខ្ពស់ពេក) បើប្រៀបជាមួយនឹង Galaxy Note 3៕
ប្រែសម្រួល៖ សិលា
ប្រភព៖ Zing