CamNews

កីឡា 

លោក Peter Fury និយាយថា គ្មានឱកាស ប៉ាក់ គីអៅ អាចប្រកួតឈ្នះ Floyd Mayweather បានទេ

ព័ត៌មានកីឡា៖ ម្ចាស់ខ្សែក្រវាត់ក្របខណ្ឌ​ WBO Welterweight ប៉ាក់ គីអៅ ក្រោយពីផ្ដួលដៃគូរជើងខ្លាំងមកពី​អាមេរិក Chris Algieri មក​ មាន​ការគាំទ្រច្រើនដោយទាំងក្នុង និង ក្រៅប្រទេស​ ធ្វើឲ្យមហិច្ឆិតារបស់​​ខ្លួនកាន់តែកើនឡើង ដោយកីឡាករមានបំណងចង់ប្រកួតជាមួយ ម្ចាស់ខ្សែក្រវាត់ពិភពលោក​ ​៥ ជំនាន់​គឺ​កីឡាករ​ Floyd Mayweather ជាខ្លាំង ប៉ុន្ដែបែជាត្រូវគ្រូបង្វឹក Peter Fury និយាយ​បង្អាក់អារម្មណ៍​ថា គ្មាន​នរណាម្នាក់អាចមានសំណាងផ្តូល Floyd Mayweather បានឡើយ។ 

លោក Peter Fury ជាគ្រូបង្វឹកជនជាតិអង់គ្លេស​ បាននិយាយប្រាប់ទៅអ្នកព័ត៌មានវិទ្យុ​ថា គាត់មិនផ្ដល់​ឱកាស​ឲ្យ ប៉ាក់ គឺអៅ រឺកីឡាករដទៃទៀតណា ប្រកួតជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោក មិនដែលចាញ់នោះឡើយ ពីព្រោះ Floyd Mayweather គឺជាកីឡាករដែលមានសមត្ថភាពខ្លាំង ហើយទន្ទឹមនិងការប្រ​កួត​​កន្លងមក Floyd ធ្លាប់ផ្ដួលគូរប្រកួតឲ្យសម្លប់​រហូតដល់ ២៦ ដង ហើយប្រកួត ៤៧ ចុងក្រោយនេះ​ មិនទាន់​មានកីឡាករណាម្នាក់ ផ្ដួលគេបានឡើយ ។ នេះគឺជាអ្វីដែលគាត់ចង់បង្ហាញប្រាប់ ហើយ គាត់គិតថា វាជា​រឿងមួយគួរតែសប្បាយចិត្ដទៅ ដែលគាត់បានចែករំលែកនូវគំនិតយោបល់ ។ 

ក្រោយពីទទួលបានការណែរនាំដូច្នោះ ម្ចាស់ខ្សែក្រុវាត់ WBO មិនមានប្រតិកម្មអ្វីនៅឡើយទេរហូតមក​ដល់​ពេលនេះ ពីព្រោះកម្លាំងទឹកចិត្ដពីមជ្ឃដ្ឋានជុំវិញ បានជម្រុញឲ្យកីឡាករ​មានភាពក្លាហាន ដោយ​មិនគិតពី ស្ថានភាពយ៉ាងណានោះឡើយ ។ 

អាន៖ កណ្ដាប់ដៃឥតស្រមោល ប៉ាក់ គីអៅ ចង់ជួបជើងខ្លាំង Floyd ក្រោយស៊ីផុយ Algieri

លោក Peter Fury 



ម្ចាស់ខ្សែក្រវាត់ក្របខណ្ឌ​ WBO Welterweight ប៉ាក់ គីអៅ

កីឡាករ ម្ចាស់ខ្សែក្រវាត់ ពិភពលោក ៥ ជំនាន់ Floyd Mayweather 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ gmanetwork 


Tags: Boxer News Manny Pacquiao Floyd Mayweather