តារាជើងចាស់ ២ រូបរបស់ Manchester United ដែលត្រូវបាន គេស្គាល់យ៉ាងច្បាស់គឺ Gary Neville និង Ryan Giggs បានលេចលឺ ដំណឹងថា កំពុងរួមគ្នា ចំណាយប្រាក់ យ៉ាងច្រើន ដើម្បីទិញក្លឹបបាល់ ទាត់យុវជនមួយ ។
យោងទៅតាម ព័ត៌មានពី Daily Manchester បានអោយដឹងថា កីឡាករជើងចាស់ ទាំង ២ រូបនេះ បានចូលហ៊ុនគ្នា ទិញក្រុម បាល់ទាត់ យុវជនមួយ ឈ្មោះថា Salford City FC ដែលជាក្រុមលេងនៅ ក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស នេះ ។ យើងមិនបាន ដឹងថា អ្នកទាំង ២ ចំណាយអស់ ប៉ុន្មានទេ តែឥលូវនេះ ពួកគេ បានគំរោងនឹង បោះទុនប្រមាណ ៥៦ ម៉ឺនផោន ទៅលើក្រុមបាល់ទាត់ យុវជននេះ ។
ជាមួយគ្នានេះ ផងដែរ អតីតកីឡាករ Manchester United ម្នាក់ទៀតគឺ David Beckham ក៏បានបោះ ទុន ២៥ លានដុល្លារ ដើម្បីបង្កើត និងទិញក្រុមថ្មី មួយផងដែរ នៅរដ្ឋ Miami ដែលនឹងលេងនៅក្នុង Major League Soccer ។
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail,