CamNews

ប្លែកៗ 

វាយអង្គុលីលេខ ជាមួយ iPad

ទោះបីជា iPad មើលទៅឡូយយ៉ាងណាក៏ដោយក៏នៅតែមានមនុស្សមួយចំនួនគិតថាវាមិនមានអ្វី
អស្ចារ្សព្រោះ Key សម្រាប់សរសេរអក្សររបស់វានៅតែមិនធំងាយស្រួលក្នុងការសរសេរ។

ហេតុនេះហើយបានជាមានក្រុមអ្នកផលិតមួយចំនួនបានផលិត Key អង្គុលីលេខ មួយសម្រាប់ប្រើ
ជាមួយ iPad ដែលត្រូវបានគេហៅថា iTypewriter។ ផលិតផលនេះមើលទៅប្លែកហើយអាចធ្វើឲ
អ្នកប្រើប្រាស់មានអារម្មណ៍ថាដូចនៅជំនាន់ដើមទៀតផង។

អ្នកបង្កើតផលិតផលនេះឡើងឈ្មោះ Austin Yang ជានិស្សិតនៅ Scotland ដែលបានបង្កើតផលិត
ផលនេះឡើងដើម្បីធ្វើទៅអោយមើលឃើញថាប្លែកហើយគាត់ក៏បានប្រាប់ផងដែរថារបស់នេះគឺ
អាចនាំអារម្មណ៍កាលពី ៥០ ឆ្នាំមុនមកដល់អ្នកប្រើប្រាស់ទៀតផង។ តែយ៉ាងណាប៉ូតុងរបស់វាមើល
ទៅនៅតូចៗណាស់ ដែលដូចជាពិបាកក្នុងការសរសេរបន្តិច៕


ដោយ៖ ម៉ូកា
ប្រភពពី៖ Dailymail 


Tags: ipad usa scotland