CamNews

Nokia តែង​តាំង​លោក Henry Tirri ជា​អ្នក​គ្រប់​គ្រង​ផ្នែកបច្ចេក​វិទ្យា និង​ជា​​សមាជិក​​នៃ​ក្រុម​ថ្នាក់​​ដឹក​នាំ​កំពូល​

ក្រុមហ៊ុន Nokia ថ្ងៃនេះបានប្រកាសតែងតាំងលោក Henry Tirri ជានាយករងនៃក្រុមហ៊ុន
Nokia ទទួលបន្ទុកគ្រប់គ្រងផ្នែកបច្ចេកវិទ្យា និងជាសមាជិកមួយរូបនៃក្រុមថ្នាក់ដឹកនាំកំពូល
របស់ក្រុមហ៊ុនNokia ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ តទៅ។
ស្ថិតនៅក្រោមឱវាទផ្ទាល់នៃលោក ស្ទីវិន អ៊ីឡុប នាយកប្រតិបត្តិនៃ Nokia លោក Henry មានតួនាទីទទួលខុសត្រូវលើផ្នែករៀបចំរចនាសម្ព័ន្ធ និងដាក់ចេញរបៀបវារៈលើផ្នែក
បច្ចេកវិទ្យា ទាំងពេបច្ចុប្បន្ន និងអនាគត ព្រមទាំងជំរុញអោយមានការច្នៃប្រឌិតផ្សេងៗ
សំដៅឈោងចាប់ឱកាសពាណិជ្ជកម្ម។

លោក Henry បានផ្តើមបំរើការងារនៅ Nokia កាលពីឆ្នាំ២០០៤ ជាអ្នកស្រាវជ្រាវម្នាក់ ហើយ​
បន្ទាប់មកលោកបានក្លាយជាប្រធាននៃមជ្ឈមណ្ឌលស្រាវជ្រាវនៃ Nokia នៅឆ្នាំ២០០៧។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រមកពីសាកលវិទ្យាល័យ
Helsinki នៃប្រទេសហ្វាំងឡង់។ ក្នុងតួនាទីថ្មីនេះ លោក Henry នឹងមានមូលដ្ឋាននៅក្រុង
សាន់នីវេល​នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេ រិក។

លោក Richard Green ដែលបានត្រូវតែងតាំងជាប្រធានគ្រប់គ្រងផ្នែកបច្ចេកវិទ្យាកាលពីឆ្នាំ
២០១០ កន្លងទៅនោះ បានលាឈប់ជាសមាជិកនៃថ្នាក់ដឹកនាំ Nokia បានសំរេចចិត្តចាក
ចេញពី Nokia ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ នេះតទៅ ដោយលោកនឹង​ត្រលប់ទៅ
សហរដ្ឋ​ដើម្បីស្វែងរក និងចាប់យក ឱកាសថ្មីៗនៅទីនោះ។

លោក ស្ទីវិន អ៊ីឡុប នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បានលើកឡើងថា ៖ �� ក្នុងរយៈ
កាល​កន្លងទៅនេះ លោក Henry បានចូលរួមដឹកនាំការងារបច្ចេកទេសនៃ Nokia យ៉ាង​
សកម្មនិងបានជំរុញអោយយើងរុកស្វែងរកបច្ចេកវិទ្យាថ្មីៗ។ នៅក្នុងតួនាទីថ្មី លោកHenry នឹងមានឱកាសផ្តល់លទ្ធផលជវិជ្ជមាន និងតំរែតំរង់ទិសដៅ និងតួនាទី Nokia នៅក្នុង​ឧស្សាហកម្មចល័ត�� ។ ទន្ទឹមនឹងនេះ លោកស្ទីវិន អ៊ីឡុប ក៏បានថ្លែងអំណរគុណដល់លោក
Rich Green ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួជ្រោមជ្រែង អោយ Nokia ឆ្លងកាត់​
ដំណើរការផ្លាស់ប្តួរមួយជំហានធំ និងជូនពរអោយលោក Rich Green អោយ សំរេចជោគ
ជ័យ​ក្នុងភារកិច្ចថ្មី។

ប្រភព៖ Nokia

Tags: nokiaappointhenry tirrichief technology officerleadership team