កាលពីប៉ុន្មានថ្ងៃមុន រូបភាពស្តីពីស្មាតហ្វូន Samsung Galaxy S4 ពណ៌ខៀវទឹកសមុទ្របានទទួល
ការចាប់អារម្មណ៍យ៉ាងច្រើន និងឆាប់រហ័សពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។ ឧបករណ៍នេះ
បានបង្ហាញខ្លួនជាផ្លូវការ ហើយប្រព័ន្ធទូរស័ព្ទចល័ត NTT DoCoMo នៅជប៉ុន នឹងក្លាយជាកន្លែង
ដំបូង ដែលដាក់លក់ Galaxy S4 ពណ៌ខៀវនេះ។
ជាមួយចំនួន Galaxy S4 ដែលលក់បាន ៤លានគ្រឿង ក្នុងរយះពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃបង្ហាញខ្លួន
ជាផ្លូវការ វាកំពុងតែបង្ហាញ បញ្ជាក់ពីភាពទាក់ទាញយ៉ាងខ្លាំង "Hot" របស់ស្មាតហ្វូននេះ។ គិតមក
ដល់ពេលនេះ Galaxy S4 គឺជាស្មាតហ្វូន Android ស៊េរីខ្ពស់ ដែលលក់ដាច់បំផុត ក្នុងពេលបង្ហាញ
ខ្លួន។ ចំនួននេះ នឹងឆាប់ដេញតាមទាន់ ឯត្តទគ្គកម្មរបស់ iPhone មិនខាន។