CamNews

យ៉ីងឡាក់និងធ្វើដំណើរទស្សនៈកិច្ចទៅភូមានៅថ្ងៃស្អែក


នាយករដ្ឋមន្រ្តីថៃ យ៉ីង ឡាក់ស៊ីណាវាត់ត្រា និងធ្វើដំណើរទស្សនៈកិច្ចផ្លូវការមួយទៅកាន់
ប្រទេសភូមានៅថ្ងៃស្អែកនេះដើម្បីធ្វើការរឹតបន្ធឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលភាគី
ទាំងពីរនិងធ្វើការពិភាក្សាផងដែរអំពីការលប់បំបាត់ការលួចនាំចូលនៅសារជាតិអាភៀន,
អ្នកបំរើការងារអន្តោប្រវេសន្ត និងបញ្ហាដទៃៗទៀត។
នាយករដ្ឋមន្រ្តីថៃយ៉ីង ឡាក់បាននិយាយកាលពីថ្ងៃម្សិលមិញថានៅក្នុងកិច្ចពិភាក្សារវាង
លោកជំទាវនិងមេដឹកនាំភូមានោះលោកជំទាវនិងធ្វើការពិភាក្សាពិសេសទៅលើពាណិជ្ជ
កម្មនិងការវិនិយោគ រីឯការបើកច្រកព្រំដែនបន្ថែមទៀតក៏និងធ្វើការពិភាក្សាផងដែរ។នៅ
ក្នុងវិមានរដ្ឋាភិបាលលោកជំទាវបានចូលរួមក្នុងកម្មវិធីទូរទស្សន៍ដែលនិយាយអំពីដំណើរ
ទស្សនៈកិច្ចនេះ។ យ៉ីង ឡាក់មានគំរោងថានិងចាកចេញពីប្រលានយន្តហោះយោធា នៅ
វេលាម៉ោង១:៣០ល្ងាចថ្ងៃស្អែកទៅកាន់ Naypyidawដែលជារដ្ឋធានីរបស់ភូមា។នៅទីនេះ
យ៉ីងឡាក់និងមានជំនួបជាមួយនិងលោកប្រធានាធិបតី ថេន សេនបន្ទាប់មកនិងចូលជួប
មេដឹកនាំភូមា។ ប្រធានាធិបតីភូមានិងរៀបចំពិធីលៀងសាយភោគ ជូនមេដឹកនាំថៃនៅរាត្រី
នោះ។ យ៉ីង ឡាក់និងមន្ត្រីជាន់ខ្ពស់ថៃនិងធ្វើការវិលត្រលប់ទៅកាន់ប្រទេសខ្លួនវិញនៅយប់
ថ្ងៃដដែល។ជាបន្តបន្ទាប់ក្នុងខែនេះនាយករដ្ឋមន្ត្រីថៃមានគំរោងថានិងធ្វើដំណើរទស្សនៈកិច្ច
ទៅកាន់ប្រទេសដែលជាសមាជិកអាស៊ានដទៃទៀតដែលប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២០,សឹង្ហ
បុរីនិងវៀតណាមនៅថ្ងៃ១៧និងចិននៅចន្លោះថ្ងៃទី១៩ និង២១៕

ប្រភព៖ The Nation
ដោយ វឌ្ឍនា

Tags: thailandyingluckburma